ព័ត៌មានកីឡា៖ មិនទាន់បានជាផ្លូវការនៅឡើយទេ សម្រាប់គម្រោងដែរ លោក Jose Mourinho នឹងត្រូវបាន បណ្ដេញចេញពីក្លឹប Chelsea ក្នុងរដូវកាលនេះ ខណៈក្លឹប កំពុងតែតោកយ៉ាកជាខ្លាំងចាប់តាំងពីដើមរដូវកាលមកម្ល៉េះ។ ស្របពេលនឹងដំណឹងបានលេចឮយ៉ាងដូច្នោះ ក្លឹប ពីរដែលត្រូវបានគេរាយការណ៍ថា គ្រោងនឹង ទទួលគាត់ប្រសិនជា Chelsea ពិតជាដេញគាត់ចេញមែននោះ ។
យោងតាមគេហទំព័រ soccerlens បានចុះផ្សាយឲ្យដឹងថា ក្លឹប ពីរក្នុងទឹកដីអឺរ៉ុប ដែលមានបំណងចង់ទទួលលោក Mourinho គឺមាន PSG និង Inter Milan។ ប្រភពព័ត៌មានបានបន្ដទៀតថា ក្លឹប Chelsea ធ្លាប់យកឈ្នះក្លឹប Inter Milan បានដល់ទៅ ៣ដង ក្រោមការដឹកនាំរបស់លោក Mourinho ហេតុដូច្នេះហើយគឺជាឱកាសល្អបំផុត សម្រាប់ការចាកចេញទៅកាន់ទីនោះ ប្រសិនជាលោក Abramovich ថ្នាក់ដឹកនាំកំពូល Chelsea ពិតជាសម្រេចចិត្ដដេញគាត់ចេញមែននោះ។ ហើយចំណែក PSG វិញ ស្ថិតក្រោមការដឹកនាំរបស់លោក Laurent Blanc បច្ចុប្បន្ន ក៏ស្ថិតក្នុងគំនៀបសង្កត់មិនអន់ផងដែរ ប្រសិនជាបរាជ័យ ក្នុងរដូវកាល Champions League ម្ដងនេះ ក៏មិនទំនងអាចរក្សាតំណែងបានតទៅទៀតដែរ ហើយលោក Jose Mourinho គឺជាគោលដៅសំខាន់បំផុត ។
យោងតាមពាក្យចរចាមរាមបានបង្ហាញដែរថា លោក Mourinho នឹងមានឱកាសជាមួយ ១ការប្រកួតចុងក្រោយ ដោយប៉ះ ក្លឹប Liverpool ប្រសិនជា លទ្ធផលចាញ់ទៀត នោះក្លឹបនឹងបណ្ដេញគាត់ចេញពីក្លឹប ជាមិនខានឡើយ ។ ប៉ុន្ដែរឿងមួយគួរឲ្យស្ដាយ ដោយលោក Jose Mourinho ត្រូវបាន FA ដាក់ពិន័យមិន ឲ្យចូលរួមការប្រកួតនោះជាដាច់ខាត។
ដោយ៖ អឿ អ៊ុយ
ប្រភព៖soccerlens