ភ្នំពេញ៖ តារាសម្តែង និង ម៉ូឌែលកំពុង ក្រសោបបានប្រជាប្រិយភាព ពីអាជីពសិល្បៈលោក ចន អេឡិចហ្សូរ៉ា បានសម្តែងការមិនសប្បាយចិត្ត បន្ទាប់ពីត្រូវគេនិយាយ កុហកបោកប្រាស់ មិនគោរពសច្ចៈភាព ដោយការក្រឡាស់ពាក្យសម្តី។ ប៉ុន្តែគេពុំដឹងថា អ្នកដែលធ្វើឱ្យតារា រូបនេះខកបំណងខាងលើនេះ ជានណានោះឡើយ។
នៅក្នុងទំព័រសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាប្រុស មាឌស្តើងសម្តីរាក់ទាក់ លោក ចន អេឡិ ចហ្សូរ៉ា ថ្មីៗនេះគេបានប្រទះឃើញ ប្រយោគមួយឃ្លាសរសេរ សម្តែងអារម្មណ៍ មិនសប្បាយចិត្ត និង ហាក់ដូចជាកំពុងខឹងសប្បា ទៅលើមនុស្សម្នាក់ខណៈ ដែលគេបាននិយាយកុហក មិនគោរ ពតា មការសន្យារហូត ធ្វើឱ្យតារាប្រុសរូបនេះ មានការខ្នក់ចិត្តទើបទន្លាយ ចេញមកខាងក្រៅដើ ម្បីបានធូអារម្មណ៍តានតឹងបន្តិច។
ចំពោះសារខ្លីដែលបានបង្ហោះចែកចាយដល់Friend ក្នុងហ្វេសប៊ុកលោក ចន អេឡិចហ្សូរ៉ា បានសរសេរថា ខ្លាចណាស់អាមនុស្សក្រឡិចក្រឡុច ។ហើយអ្នកខ្លះគ្មានភាព ទទួលខុសត្រូវចំពោះ អ្វីដែលខ្លួនបានសន្យាទេ។
តាមរយៈអត្ថន័យសារដែលតារាសម្តែងប្រុសរូបសង្ហាសម្បូរស្នេហ៍លោក ចន អេឡិចហ្សូរ៉ា បា នសរសេរបង្ហោះលើទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនកាល ពីព្រឹកមិញនេះបានបញ្ជាក់ យ៉ាងច្បាស់ ថា លោក អេឡិចហ្សូរ៉ា កំពុងមានបញ្ហាមិនសប្បាយចិត្ត ព្រោះតែមានគេនិយាយកុហក មិនគោរតា មពាក្យសន្យា។មិនតែប៉ុណ្ណោះទំនង អាចបុគ្គលខាងលើនិយាយពាក្យ ស្តីផ្អែមបោកអ្វីមួយរហូតធ្វើ ឱ្យតារាប្រុសរូបនេះលង់ខ្លួនចាញ់ បោកទាំងនឹកស្មានមិនដល់ក៏ថាបាន។
នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤នេះគេហទំព័រLooking TODAY បានព្យាយាមទាក់ទងដើម្បី សុំការបកស្រាយជុំវិញបញ្ហានេះ ពីសំណាក់លោក ចន អេឡិចហ្សូរ៉ា ដែរប៉ុន្តែលេខទូរ ស័ព្ទរបស់លោកនៅ ពេលតេចូលច្រើនសារ ប៉ុន្តែគ្មានអ្នកទទួល៕



