CamNews

កីឡាអន្តរជាតិ 

បញ្ហា ៣ ចំនុចដែលតាមបន្លាច Chelsea មុនឈានទៅដល់ ជាម្ចាស់ពាន Premier League

ព័ត៌មានកីឡា៖ Chelsea នឹងត្រូវប្រឈមមុខជាមួយ ដៃគូរដល់ទៅ ៨​ ក្រុមថែមទៀត ដើម្បីឈានទៅ ដល់​ជោគជ័យ ជាម្ចាស់ពានរង្វាន់ Premier League 2014-2015 ខណៈដែលក្រុមទាំងអស់នោះ មានដូច​ជា​-QPR Away-Man Utd-Arsenal -Leicester -Crystal Palace -Liverpool -West Brom -Sunderland ដែល​ដៃគូរទាំង ៨ នេះហើយជាមុខសញ្ញាដែល Chelsea ត្រូវត្រៀមខ្លួន​ ប្រយុទ្ធដើម្បីក្លាយជាម្ចាស់ពាន រង្វាន់​។​ ហើយសម្រាប់ គ្រោះថ្នាក់ ដែល Chelsea ត្រូវឆ្លងកាត់ជួបប្រទះនោះគឺមាន ៣ សំខាន់ ៖ 

ទី១ ៖ ក្រុមត្រូវ ប្រឈមមុខជាមួយ QPR ក្នុងទឹកដីខាងក្រៅ ។ ថ្វីត្បិតតែ QPR មិនសូវឃើញទម្រង់លេង បានល្អសម្រាប់រដូវកាលនេះ ប៉ុន្ដែ អ្វីដែលសំខាន់ QPR គឺជាក្រុម ដែលមាន សមត្ថភាពលេង ធ្លាប់បំបាក់ ​West Brom ក្នុងពិន្ទុដល់ទៅ ៤-១ ហើយប្រកួតក្រោយជួបជាមួយ Villa Park ស្មើពិន្ទុគ្នា គឺ ៣-៣ ដែល​នេះ​ក៏ជាមូលហេតុដែល Chelsea ត្រូវប្រឈមមុខផងដែរ ហើយម្យ៉ាងវិញទៀត Chelsea​ ត្រូវទៅលេង​នៅទឹកដីខាងក្រៅ អាចនឹងមានការប្រែប្រួលទម្រង់លេង។ 

ទី២ ៖ Chelsea ត្រូវជួបជាមួយក្រុម ធំទាំង ៣ ដែលមានដូចជា Man Utd-Arsenal -Liverpool ដែលក្រុ​ម​​ទាំងបីនេះ កំពុងតែមានអំណាច ខ្លាំង​នាចុងរដូវកាលថ្មីៗ ។ Arsenal បំបែកកំណត់ត្រាប្រចាំក្រុម ក្នុងការ​ប្រកួត Premier League ប៉ុន្មានក្រោយនេះ មិនដែលចាញទាល់តែសោះ ទាំងទឹកដីខាងក្រៅ​ ហេតុនេះហើយ​ ឱបសគ្គមួយនេះ មិនមែនជារឿងងាយសម្រាប់ Chelsea នោះទេ​។ 

ទី៣ ៖ បញ្ហាខាងផ្នែករបួស​ដែល Chelsea ត្រូវប្រឈមមុខដោះស្រាយ គឺកីឡាករ Diego Costa ដែលជា​ខ្សែប្រយុទ្ធដ៏ឆ្នើមចាប់តាំងពី ការប្រកួតដើមរដូវកាល។ Diego Costa គឺជាកីឡាករដែលបានរកពិន្ទុ​ច្រើន​ឈាន​​មុខ​គេក្នុងទឹកដី Chelsea នារដូវកាលនេះ ប៉ុន្ដែមកទល់ពេលនេះ កីឡាករនៅមិនទាន់ មានភាព​ធូរ​ស្បើយនៅឡើយ ។ ហើយសម្រាប់ការប្រកួតជាមួយ​ Arsenal ខាងមុខនេះ មិនប្រាកដនៅឡើយទេ ថា កីឡាករអាច ចូលលេងបានល្អដូចដើម ។ 

ដូច្នេះ បើទោះបីជា ក្រុមមានពិន្ទុខ្ពស់ ហើយទម្រង់លេង មិនទាន់មានភាពប្រែប្រួខ្លាំង​ ប៉ុន្ដែក៏ពិបាក​នឹង​​​ទទួលជ័យជំនះផងដែរ​ ប្រសិនបើ ធ្វេសប្រហែសចំនុចណាមួយ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ sport.co.uk


Tags: Sport News Chelsea