CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ គ្រោះថ្នាក់ចរាចរណ៍ព្រឺរោម ឡានធំ ទម្ងន់ ៤០ តោន បុកគេឯង ទាំងកម្រោល

ស្ទើរតែមិនគួរអោយជឿ ៖ បុរសដែលជាបើករថយន្តដឹកទំនិញធន់ធំមួយគ្រឿង ត្រូវផ្តន្ទាទោស
អោយជាប់ពន្ធនាគារ ៤ ឆ្នាំកន្លះ ​និង ហាមមិនបើកបរក្នុងរយៈពេល  ៥ ឆ្នាំពេញ  បន្ទាប់ពីគាត់
បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយបើកឡានដឹកទំនិញធន់ធំមួយគ្រឿងទៅបុក
ឡានទំនើបផ្សេងទៀតៗ    ដែលកំពុងតែធ្វើចរាចរណ៍បន្តកន្ទុយគ្នា  នេះបើយោងតាមការដក
ស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា ការផ្តន្ទាទោសជនជាប់ចោទរូបនេះ ទើបតែបានធ្វើឡើង
កាលពីថ្ងៃម្សិលមិញ ក្រោយពីគ្រោះថ្នាក់ចរាចរណ៍មួយនេះ  បានកើតឡើង  តាំងពីខែ មេសា
មកម្ល៉េះ ពោលគឺ នៅថ្ងៃអង្គារ ទី ២ នៅឯក្រុង Essex ប្រទេសអង់គ្លេស។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទរូបនេះ  មានឈ្មោះថា Anton Maizen ជាអ្នក
បើកបរឡានដឹកទំនិញធន់ធំទម្ងន់ដល់ទៅ ៤០ តោន  បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ដោយ
បានសម្លាប់លោកតាវ័យចំណាស់វ័យ ៧៩ ឆ្នាំម្នាក់ ឈ្មោះ Ronald Moughton  និងមនុស្សពីរ
រូបផ្សេងទៀត បានទទួលរងរបួសធ្ងន់ ក៏កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

យ៉ាងណាមិញ បន្ទាប់ពីមានការសាកសួរសំនួរពីមន្រ្តីជំនាញទៅលើជនជាប់ចោទ លោក Mai-
zen បានអះអាងអោយដឹងថា គាត់ពិតជាមិនបានដឹងថា ហេតុអ្វីបានជាគាត់បានបង្កជាគ្រោះ
ថ្នាក់ដ៏រន្ធត់មួយនេះទៅវិញ តែអ្វីដែលបានដឹងនោះគឺថា បុរសដែលជាអ្នកបើកបររូបនេះ បាន
បើកបរ ពោលគឺបំពេញការងារជាអ្នកបើកបរនេះដល់ទៅ ១៥ ម៉ោងពេញ  ដោយមិនមានការ
ឈប់សម្រាក។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

បញ្ជាក់  ៖  គោរពច្បាប់ចរាចរណ៍  គឺគោរពអាយុជីវិត ខ្លួនឯង និងអ្នកដទៃ ដូច្នេះគួរ
ណាត្រូវបើកបរ តាមល្បឿនកំណត់ ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ក៏ដូចជាចម្លែកៗផ្សេងទៀត មាននៅខាងក្រោម ៖

- ប្រទេសមហាអំណាចតំបន់អាស៊ី ក្នុងខែសីហានេះ ជួបបទពិសោធន៍អាក្រក់បំផុត តាំងពីឆ្នាំ
១៩៦១

- រកឃើញពូជឆ្លាមប្រភេទថ្មី ឆ្លាមដើរ "Waking Shark" (មានវីដេអូ)
- ភ័យស្ទើរលួសព្រលឹង ខណៈបាឡែនយក្ស បង្ហាញខ្លួនឡើង ស្ទើរតែលេប ទូកកៃយ៉ាក់របស់
ខ្លួន (មានវីដេអូ)

- ល្បីសាជាថ្មី ក្នុងទំព័រ ហ្វេសប៊ុក វីដេអូបែបកំប្លែង ចុម ចេះដុតគ្នាឯងទៀត

ដោយ​ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ