ចម្លែកៗ ៖ លោក Dr. Gerald ជាជីវវិទូ មានមូលដ្ឋាននៅក្នុងទីក្រុង Perth ប្រទេសអូស្រ្តាលី
និងសហការីរបស់លោក កាលពីពេលថ្មីៗនេះ បានរកឃើញនូវពូជឆ្លាមប្រភេទថ្មីនោះគឺពូជ
ត្រីឆ្លើមដើរ នៅឯឈូងសមុទ្រ coast ប្រជុំកោះ Maluku Islands ភាគខាងកើតប្រទេស
ឥណ្ឌូនេស៊ី នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានបរទេស yahoo ។
គួររំឭកផងដែរថា ពូជឆ្លើមដើរប្រភេទថ្មីមួយប្រភេទនេះ មានឈ្មោះថា Hemiscyllium Hal-
mahera មានពណ៌សម្បុរពណ៌ត្នោត រស់នៅឯបាតសមុទ្រ ហើយវាអាចធ្វើការបំលាស់ទី
ក្នុងការរកចំណីធ្វើជាអាហារបាន ដោយប្រើព្រុយទ្រូង និង ព្រុយក្រោយរបស់វា ក្នុងការ
រុញច្រានតួខ្លួនអោយរំកិលទៅមុខ ពោលគឺព្រុយរបស់វា ដើរតួជាពិសេសស្រដៀងទៅនឹង
ជើងយ៉ាងដូច្នេះដែរ។
មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានគេស្គាល់ផងដែរថាជា ឆ្លាមឬស្សី ឬក៏ឆ្លាមកន្ទុយវែង ដែល
ជាពពួកត្រីតូច អាចនឹងមានប្រវែងដល់ទៅ ២៨ អ៊ីង ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់
តែច្បាស់ តាមដានទស្សនាវីដេអូខាងក្រោមនេះបន្តិចទៅ ៖
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- រកឃើញពូជស្វាព្រៃរោម មាស រស់នៅតំបន់ភ្នំ ភាគពាយព្យ ប្រទេស
- វីដេអូ ព្រឺក្បាល រន្ធត់ចិត្តបំផុត ល្បីពេញហ្វេសប៊ុក ទុកកូនតូច អោយលេង ជាមួយនឹង
ពស់វែក
- វីដេអូគ្រោះថ្នាក់ ព្រឺក្បាល បើកម៉ូតូទាំងស្រវឹង ទៅបុក រទេះកូនក្មេង ប៉ើងដូចសំឡី
- វីដេអូ ស្រីស្អាតជប៉ុនរត់បាតជើង ស ព្រាត ខណៈឃើញ ដាយនូស័រ ស្រស់ៗអុកឡុក
ការិយាល័យ
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ yahoo