CamNews

មិនគួរឲ្យជឿ 

វីដេអូគ្រោះថ្នាក់ព្រឺក្បាលបំផុត ថតបានស្តែងៗ មនុស្សខ្ទាត និងប៊ើតចេញតាមបង្អូច

ស្ទើរតែមិនគូរអោយជឿ ៖ វីដេអូគ្រោះថ្នាក់ដ៏គួរអោយរន្ធត់ មួយត្រូវបានថតជាប់បានទាំង
ស្រុង  ពីកាម៉េរ៉ាសុវត្ថិភាព ពីខាងក្នុងនៃរថយន្តក្រុងទេសចរណ៍មួយ នៅក្នុងប្រទេសចិន
នៅពេលដែលបុរសជាអ្នកបើកបររថយន្តមួយនោះ  ព្យាយាមបើកបញ្ជ្រាសទិស   បន្ទាប់
ពីបើករំលងច្រកចេញផ្លូវហាយវេមួយកន្លែង។

មួយរំពេចនោះ     ឡានដឹកទំនិញធន់ធំ  ក៏បានបើកស្ទុះទៅបុករថយន្តក្រុងទេសចរណ៍
យ៉ាងកម្រោល    ខណៈព្យាយាមបត់ត្រលប់ក្រោយ   រហូតដល់បានបណ្តាលអោយអ្នក
បើកបរឡានដឹកទំនិញធន់ធំស្លាប់ នៅក្នុងឧបទ្ទេវហេតុមួយនេះ។


ដោយឡែក បើយើងងាកក្រឡេកទៅមើលវីដេអូដែលបានថតជាប់នោះវិញ ក្រុមមនុស្ស
ដែលជាអ្នកធ្វើដំណើរ   ត្រូវបានរកអោយឃើញថា  បានក្រឡាប់ផ្កាប់ផ្ងាពេញទាំងឡាន
ក្រុង ខណៈអ្នកបើកបរ និងមនុស្សមួយចំនួនត្រូវបានខ្ទាត និងប៊ើតចេញតាមបង្អូច។

គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅពេលដែលកើតឡើងកាលពីដំបូង
ទំព័រសារព័ត៌មានយើងខ្ញុំ ក៏បានធ្លាប់ចុះផ្សាយរួចមកហើយ ចុចទីនេះដើម្បីអានអត្ថបទ
ដើមទាំងអស់គ្នាណា៎  ពោលគឺ  មានចំណងជើងថា  "វីដេអូគ្រោះថ្នាក់   ដ៏គួរអោយរន្ធត់
បុរសជាអ្នកបើកឡានក្រុង ប៊ើតចេញតាមបង្អួច អំឡុងពេលជួប ឧបទ្ទេវហេតុ"
។ ខាង
ក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

បញ្ជាក់ ៖ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ក្នុងការបញ្ជាយានយន្ត "គោរព
អាយុជីវិតខ្លួនឯងនិងអ្នកដទៃផ្តើមចេញពីការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
ណា" ៕

ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖

១​ ផ្អើលពេញពិភពអ៊ិនធើណេត   ខណៈគ្រូពេទ្យស្រី   អះអាងផ្តល់សេវាកម្ម  បំបៅដោះ
២ យន្តហោះយោធា ធ្លាក់និងផ្ទុះឆេះ ​ យ៉ាងសន្ធោសន្ធៅ នៅឯអាកាសយានដា្ឋន (មានវី
ដេអូ)

៣ អាកាសយានដ្ឋាន ​ ត្រូវបានបិទ​    ខណៈយន្តហោះ  បើករអិលធ្លាក់ផ្លូវ ព្រោះតែភ្លៀង
មួយមេធំ

៤ រកឃើញឪពុកកូនពីររូប    នៅក្នុងព្រៃ  ក្រោយរត់ភៀសខ្លួនបាត់  កាលពី ៤០ ឆ្នាំមុន


ដោយ ៖ ពិសី
ប្រភព ៖ euronews

 


Tags: horrible car crash caugh on camera china