CamNews

តារា 

Chompoo និងស្វាមីសេដ្ឋី នាំគ្នាទៅកើបលុយដល់អុីតាលី

ថៃ ៖ ជាធម្មតាពេលចេញទៅកម្មវិធីធំៗទាំងក្នុងនិងក្រៅប្រទេស គឺនាង Chompoo araya តែងតែទៅជាមួយនិងចាត់ការផ្ទាល់ ដោយមិនមានវត្តមានស្វាមីនោះទេ ។ ប៉ុន្តែលើកនេះ មានប្រ៊េនធំមួយឈ្មោះថា Jaeger-LeCoultre នៅប្រទេសអុីតាលី បានអញ្ជើញតារាស្រីរូបនេះ ជាមួយនិងលោក Nott Witsarut Rungsisingpipat ឲ្យដើរបង្ហាញម៉ូដជាមួយនិងម៉ូដនាឡិកាពេជ្រ ដ៏ចែងចាំងទាំងប្តីនិងប្រពន្ធតែម្តង ។ 

បើយើងងាកមកតម្លៃខ្លួនសម្រាប់តែនាង Chompoo araya ម្នាក់ មានតម្លៃខ្លួនមិនក្រោម ១០ លានបាតនោះទេ នេះគ្រាន់តែជាតម្លៃនៅក្នុងស្រុកប៉ុណ្ណោះ ចុះទម្រាំថែមស្វាមីសំណព្វចិត្តវិញទៀត ពិតជាមិនធម្មតាមែន ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ មិនមែនត្រឹមតែទៅពីរនាក់ស្វាមីនោះទេ ពួកគេក៏បាននាំយកកូនប្រុសភ្លោះទាំងពីរទៅជាមួយផងដែរ ៕









ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Chompoo araya Nott Witsarut Rungsisingpipat