CamNews

ព័ត៌មានអន្តរជាតិ 

កុមារ ISIS ហាត់អារ ក ដោយកាំបិទ ក្នុងវីដេអូថ្មី របស់អង្គការរដ្ឋអ៊ីស្លាម

នៅក្នុងវីដេអូឃោសនាថ្មីបំផុតមួយរបស់អង្គការរដ្ឋអ៊ីស្លាម (ISIS) ក្មេងស្រីម្នាក់ បានប្រើប្រាស់
កាំបិទ អារ ក កូនតុក្កតាមួយ ហើយនិយាយថានឹងធ្វើបែបនេះ ចំពោះ “អ្នកកាន់សាសនាផ្សេង”។



យោងតាមទំព័រ RT ឈុតដំបូងនៃវីដេអូឃោសនា ដែលទើបត្រូវបានក្រុមរដ្ឋអ៊ីស្លាមបង្ហោះនៅលើ
អ៊ីនធឺរណែត កាលពីសប្ដាហ៍មុន គឺសម្លេងច្រៀងរបស់ក្មេងស្រីម្នាក់ ក្នុងសម្លៀកបំពាក់ឈុតខ្មៅ
និងបិទមុខ តាមបែបសាសនាអ៊ីស្លាម។ ក្មេងស្រីរូបនេះ ក្រោយមក បានប្រកាសថា នឹងកំទេច
និងធ្វើភេរវកម្មចំពោះបុគ្គលោកក្រៅសាសនា។ នាងនិយាយថា នឹងនាំលិទ្ធិជីហាតចេញទៅក្រៅ
ប្រទេស ខណៈដែលដៃរបស់នាងកាន់កូនកាំបិត ចង្អុលទៅកាមេរ៉ា។ ក្មេងស្រីរូបនេះ បានហៅកាំបិទ
ដែលនាងកាន់នឹងដៃនោះថា ជាអាវុធសាងសឹក ហើយថែមទាំងបានស្បត់ថានឹងវាយប្រហារទៅលើ
បុគ្គលណាដែលគួរត្រូវវាយប្រហារ។

បន្តិចក្រោយមក ក្មេងស្រីនេះឈប់ច្រៀង រួចលុតជង្គង់ចុះ និងស្រែធំៗថា “Allahu Akbar!" (ព្រះ
អាឡាដ៏អស្ចារ្យ)។ ក្រោយការស្រែកហ៊ោនេះ គឺជាសកម្មភាព អារ ក កូនតុក្កតា។

មកដល់ពេលនេះ គេមិនទាន់ដឹងថា វីដេអូនេះ ត្រូវបានថតនៅទីកន្លែងណា និងនៅវេលាណានៅ
ឡើយ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងនោះទេ ដែលក្រុម ISIS បានប្រើប្រាស់ក្មេង នៅក្នុងវីដេ
អូឃោសនារបស់ខ្លួន។ ការប្រើប្រាស់កូនក្មេងបែបនេះ គឺជាយុទ្ធសាស្ដ្រថ្មីរបស់ ISIS។ ក្មេងទាំងនោះ
អាចត្រូវគេបង្ខំឱ្យធ្វើទៅតាមការបញ្ជារបស់អង្គការរដ្ឋអ៊ីស្លាម។ កុមារជាច្រើនដែលបានបង្ហាញខ្លួន
នៅក្នុងវីដេអូបែបនេះ ក្រោយមក សុទ្ធសឹងតែ បានក្លាយជាទៅភេរវករបំផ្ទុះគ្រាប់បែកអត្តឃាត
របស់ក្រុម ISIS។


ប្រែសម្រួល ៖ បុត្រា


Tags: ISIS រដ្ឋអ៊ីស្លាម អារ​ ក កុមារ