CamNews

ព័ត៌មានអន្តរជាតិ 

ពីឡុតក្រុមហ៊ុនអាកាសចរណ៍អាមេរិក ត្រូវចាប់ខ្លួន ព្រោះស្រវឹងស្រា ពេលបើកបរ​យន្ដហោះ

អ្នកបើកយន្ដហោះរបស់ក្រុមហ៊ុន United Airlines ត្រូវបានចាប់ខ្លួននៅប្រទេស​ស្កុតឡែន ព្រោះ
សង្ស័យថា បានផឹកស្រា នៅពេលពួកគេបើកយន្ដហោះដឹកអ្នកដំណើរទៅកាន់អាមេរិក។

យោងតាមទំព័រ Reuters នគរបាល ស្កុតឡែន បានឱ្យដឹងថា បុរសពីរនាក់ អាយុ ៣៥ និង ៤៥ឆ្នាំ
ត្រូវបានចាប់ឃាត់ខ្លួនទៅតាមបទបញ្ជាដែលហាមមិនឱ្យអ្នកបើកយន្ដហោះផឹកស្រា។

ជើងហោះហើរ​នេះត្រូវបានពន្យាពេល ១០ម៉ោង ព្រោះតែ​ពីឡុតផឹកស្រា

អ្នកបើកយន្ដហោះទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួននៅលើយន្តហោះ មុនពេលហោះទៅកាន់
New Jersey អាមេរិក នៅវេលាម៉ោង ៨ GMT (ម៉ោង ១៥ នៅកម្ពុជា) នៃថ្ងៃទី ២៧សីហា។ តាម
គម្រោង អ្នកទាំងពីរនៅត្រូវបញ្ជូនឡើងតុលាការនៅ Paisley ក្បែរ Glasgow ប្រទេស ស្កុតឡែន
នៅក្នុងថ្ងៃនេះ។

ជើងយន្ដហោះពី Glasgow ទៅកាន់ព្រលានយន្ដហោះ Newark, New Jersey ដឹកអ្នកដំណើរចំនួន
១៤១នាក់ ត្រូវបានពន្យាពេល ១០ម៉ោង ដោយសារប្ដូរអ្នកបើកបរថ្មី នេះបើតាមក្រុមហ៊ុនអាកាស
ចរណ៍ United Airlines។

ក្រុមហ៊ុន United Airlines ថ្លែងថា អ្នកបើកបរទាំងពីនាក់ខាងលើ ត្រូវបានផ្អាកការងារ។ អ្នកនាំពាក្យ
Erin Benson របស់ ក្រុមហ៊ុនអាកាសចរណ៍ United Airlines ឱ្យដឹងថា ៖ “យើងខ្ញុំកំពុងសហការណ៍
ជាមួយសមត្ថកិច្ច ហើយនឹងធ្វើការស៊ើបអង្កេតមួយ”។

អ្នកស្រី Erin Benson បន្តថា “សុវត្ថិភាពរបស់ភ្ញៀវ គឺជាអាទិភាពខ្ពស់បំផុតរបស់យើងខ្ញុំ”។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Reuters


Tags: អ្នកបើកយន្ដហោះផឹកស្រា អាកាសចរណ៍​អាមេរិក United Airlines