CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋាភិបាល គ្មានការកាត់អត់អោន បាតុកម្ម ហឹង្សា ប្រឆាំងរដ្ឋាភិបាល ថ្ងៃខាងមុខនោះទេ

ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ កូរ៉េខាងត្បូង គូសបញ្ជាក់ ជាមួយ  នឹងសារព្រមានថ្មីៗ នេះនៅថ្ងៃទី ២៧ វិច្ឆិកា ២០១៥ អោយដឹងថា គ្មានការអត់អោននោះទេ ទៅលើរាល់អំពើហឹង្សាទាំង ឡាយ ណាដែលកើតមានឡើងអំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលគ្រោងនឹងធ្វើឡើងនាសប្តាហ៍ ក្រោយនៅក្នុងទីក្រុងសេអ៊ូល ។

អំឡុងថ្លែងសុន្ទរកថា ទៅកាន់ពលរដ្ឋកូរ៉េខាងត្បូង តាម    រយៈ  កញ្ជក់ទូរទស្សន៍ លោក Kim Hyun Woong រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អោយដឹងថា រដ្ឋាភិបាល កំណត់និតិវិធីជាក់ស្តែង លុបបំបាត់ចោល ភាពចលាចលនៅក្នុងសង្គម ដោយតម្រូវអោយក្រុមអ្នកប្រព្រឹត្តិអំពើហឹង្សា ត្រូវតែបង់ប្រាក់ពិន័យ។

របាយការណ៍ បញ្ជាក់បន្ថែមអោយដឹងថា លោក Kim ធ្លាប់បានធ្វើសេចក្តី  ប្រកាស ព្រមានស្រដៀង គ្នានេះម្តងរួចមកហើយ មុនពេលមានបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងរដ្ឋភិបាល ទីក្រុងស៊េអ៊ូល អំឡុង ថ្ងៃទី ១៤ វិច្ឆិកា កន្លងទៅនេះ ខណៈមានបាតុករចូលរួមដល់ទៅ ៦០,០០០ នាក់   ក្នុងនោះ មានការ ប៉ះទង្គិចរវាងក្រុមបាតុករ និងសមត្ថកិច្ច ឈានទៅប្រើប្រាស់ ឡានទឹកបំបែកហ្វូងបាតុករដើម្បីរក្សា សណ្តាប់ធ្នាប់ក្នុងក្រុង ក៏ដូចជា​ បញ្ឈប់ចលាចលសាធារណៈ ។ ដោយឡែក មកទល់ នឹងពេលបច្ចុ ប្បន្នភាព ក្រុមសកម្មជន បានអំពាវនាវអោយមានបាតុកម្មប្រឆាំងរដ្ឋាភិបាល ស្រដៀងទៅនឹង បាតុ កម្មកាលពីថ្ងៃទី ១៤ វិច្ឆិកា ដែលគ្រោងនឹងធ្វើឡើងសាជាថ្មី ថ្ងៃទី ៥ ធ្នូ ខាងមុខនេះ ។


ការបាតុកម្មប្រឆាំងរដ្ឋាភិបាល គ្រោងនឹងធ្វើឡើងទ្រង់ទ្រាយធំទូទាំងប្រទេស ជា ការប្រឆាំងទៅនឹង កំណែទម្រង់ពលកម្ម កំណែទម្រង់វិស័យកសិកម្ម ក៏ដូចជា គម្រោង  បោះពុម្ព  ផ្សាយសៀវភៅប្រវត្តិ សាស្រ្តរដ្ឋាភិបាលទៅគ្រឹះស្ថានអប់រំថ្នាក់ជាតិ។ ប្រធានាធិបតី កូរ៉េខាងត្បូង   លោកស្រី Park Geun Hye បានធ្វើការថ្កោលទោស បាតុកម្មប្រឆាំងរដ្ឋាភិបាលថ្ងៃទី ១៤ វិច្ឆិកាកន្លងទៅនេះថាជាលទ្ធភាព បដិសេធនិតិរដ្ឋ ខណៈទទូចជាខ្លាំង ចាត់វិធានការផ្លូវច្បាប់ ប្រឆាំងទៅនឹងបុគ្គលណាមួយដែលញ៉ុះ ញ៉ុងអោយមានអំពើហឹង្សា ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រី Park ក៏បានលើកឡើងបន្ថែមឲ្យដឹងថា ការបិទម៉ាស់មុខ ពីសំណាក់ក្រុមបាតុករ គួរតែត្រូវហាមឃាត់ដូចគ្នាដែរ ពីព្រោះជានិតិវិធីតែមួយដូច ដែលក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ធ្វើឡើងដូច្នេះដែរ ។

គណបក្សកាន់អំណាច របស់លោកស្រី Park គណបក្សអភិរក្ស  និយម Saenuri Party  ថ្ងៃពុធកន្លង ទៅនេះ បានដាក់សំណើទៅកាន់រដ្ឋសភា ពីការហាមឃាត់ ការបិទម៉ាស់  មុខ ។ គួររំឮកថា បាតុកម្ម ទ្រង់ទ្រាយធំ ថ្ងៃទី ១៤ វិច្ឆិកា កន្លងទៅនេះ គឺដឹកនាំ   ដោយ   សហព័ន្ធ  សហជីព  ពាណិជ្ជកម្មកូរ៉េ Korean Confederation of Trade Unions (KCTU) និង សហព័ន្ធសមាគមកសិករ ដែលត្រូវបានគេ ស្គាល់ឈ្មោះថា Junnong ។ ប្រធាន សហព័ន្ធសហជីពពាណិជ្ជកម្មកូរ៉េ Korean Confederation of Trade Unions (KCTU) លោក Han Sang-Kyun ដែលត្រូវបានប៉ូលីស ចោទប្រកាន់ ពីបទ ញ៉ុះញ៉ុង អោយមានអំពើហឹង្សា អំឡុងពេលបាតុកម្មនោះ កំពុងតែ រត់គេចខ្លួន    ជ្រកកោន នៅក្នុងវិហារព្រះ ពុទ្ធសាសនាមួយកន្លែង ក្នុងក្រុង សេអ៊ូល រយៈពេល ២សប្តាហ៍ចុងក្រោយ   នេះ ។ រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ ទទូចអោយលោក Han ទទួលយកការចាប់ឃាត់ខ្លួនតាមសម្រួល ខណៈព្រមានទៅដល់ បុគ្គលណាមួយដែលជួយដល់លោក Han ក្នុងការរត់គេចខ្លួននោះប្រឈមមុខនឹងការចាប់ឃាត់ខ្លួន ដូចគ្នាដែរ ៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea