CamNews

កីឡាអន្តរជាតិ 

មិនគួរឲ្យជឿ Barcelona ហ៊ានដក Suarez និង Neymar ទៀតខណៈក្លឹបកំពុងអវត្ដមាន Messi ក្នុងការប្រកួតយប់នេះ

ព័ត៌មានកីឡា៖ លោក Luis Enrique អ្នកគ្រប់គ្រងក្លឹប Barcelona បានសម្រាកជើងប្រយុទ្ធដ៏ឆ្នើមប្រចាំក្លឹប ២រូបថែមទៀតហើយ ក្នុងព្រឹត្ដិការណ៍ប្រកួត Copa del Rey ប៉ះជាមួយក្លឹប Villanovense ខណៈដែល​ Messi នៅតែបន្ដព្យាបាលរបួសដដែល។ 

ដំណើរចេញទៅកាន់ទឹកដីក្រៅលើកនេះរបស់ក្លឹប Barcelona លោក Luis Enrique ទំនងជាគិតយ៉ាងម៉េចឲ្យ​ប្រាកដនោះទេ ដោយហ៊ានសម្រាកជើងប្រយុទ្ធដ៏ឆ្នើមប្រចាំក្រុម ២រូបទៀតគឺ Luis Suarez និង Neymar ស្របពេលដែលក្លឹប កំពុងតែអវត្ដមាន Messi ស្រាប់ទៅហើយ នោះ។ ក្លឹប​ Barcelona ធ្វើដំណើរទៅទឹកដី ខាងក្រៅលើកនេះ មានកីឡាករត្រឹមតែ ១៦ នាក់ប៉ុណ្ណោះ ខណៈដែល Luis Suarez និង Neymar ត្រូវបាន​ផ្ដល់អត្ថិភាពឲ្យសម្រាក។ តែទោះបីជាយ៉ាងណាក៏ដោយ​ លោក Luis Enrique នៅតែបន្ដក្ដីសង្ឃឹមថា ក្លឹប នឹងអាចអវត្ដមានពួកគេជាលើកទី ១ ។ 

លោក Luis Enrique បានថ្លែងថា " ខ្ញុំគួរតែទុកពេលវេលាឲ្យ កីឡាករសម្រាកឲ្យបានច្រើន ហើយក៏មិនបាច់ធ្វើដំណើទៅណាដែរ ប៉ុន្ដែអ្វីដែលល្អនោះ គឺថ្ងៃស្អែកនេះ នឹងបានឃើញកីឡាករទាំង ១១ ថាមាននរណាខ្លះ " ។ 

មិនត្រឹមតែប៉ុណ្ណឹងទៀតសោត នៅមានកីឡាករខ្លាំងៗជាច្រើននាក់ទៀត ដែលដេកផ្ទះ គឺមាន Sergio Busquets, Javier Mascherano, Gerard Pique និង Claudio Bravo ហើយចំណែក Andres Iniesta ក៏មិនបានទៅដែរ ដោយរបួសជើងមិនទាន់ជានៅឡើយ ។ 

ប្រភពដដែលបានបន្ដទៀតថា គាត់ចង់ផ្ដល់ឱកាសដល់ក្រុម Barcelona B ចូលរួមប្រកួត ក្នុងនោះមាន ៤នាក់គឺ Gerard Gumbau, Sergi Samper, Aitor Cantalapiedra នឹង Wilfrid Kaptoum ចំណែកក្រុមចាស់​មាន ៧នាក់ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ onefootball



Tags: Sport News Barcelona Luis Suarez Neymar