(ភ្នំពេញ)៖ បទ«លើលើកនេះមានអ្នកណាចង់ក្រ» ដែលជាការបកស្រាយរបស់តារាចម្រៀង មានសំនៀងស្អកស្រទន់ ខេម ក្នុងអាល់ប៊ុម VCD វ៉ុល 66 ក្នុងផលិតកម្ម ថោន បានចេញជាវីដេអូខារ៉ាអូខេ កាលពីពេលថ្មីៗនេះ ធ្វើឲ្យអ្នកទស្សនា ដែលកំពុងតែទន្ទឹងរងចាំ ជាយូរមកនោះ ចូលទៅទស្សនាតាមប្រព័ន្ធអ៊ីនធ័រណិត យ៉ាងច្រើន ក្នុងនោះមានអ្នកខ្លះ Download ទុកទស្សនាទៀតផង។
អ្វីដែលជាអត្ថន័យសំខាន់ ក្នុងបទ«លើលើកនេះមានអ្នកណាចង់ក្រ» បានបញ្ជាក់ពីភាពក្រខ្សត់ក្នុងគ្រួសារ រហូតដល់កូនប្រុស ត្រូវទៅធ្វើការជាពលករនៅក្រៅប្រទេស ទោះបីជាត្រូវបែកពីគ្រួសារ ធ្លាប់រស់នៅជុំគ្នាក្ដី ពោលគឺត្រូវរកប្រាក់ជួយផ្គត់ផ្គង់គ្រួសារ ដែលកំពុងក្រខ្សត់នេះ ។ ងាកមកក្នុងបណ្ដាញសង្គម Facebook វិញ គ្រាន់តែបទនេះ ចេញជា VCD ភ្លាម ធ្វើឲ្យពលករខ្មែរ ដែលកំពុងតែទៅធ្វើការនៅក្រៅប្រទេស បញ្ចេញមតិពេលបានទស្សនា ហើយប្រាប់ថា ពួកគេស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ព្រោះបទនេះ បានស្ដែងពីការរស់នៅពិត របស់ពួកគេ គ្មានខុសកន្លែងណាឡើយ ។
ចង់ដឹងថា បទ«លើលើកនេះមានអ្នកណាចង់ក្រ» មានអត្ថន័យ និងលន្លង់លន្លោចយ៉ាងណា សូមស្ដាប់ និងទស្សនា ជាមួយ ទំព៍រកំសាន្តយើងខ្ញុំទាំងអស់គ្នា៖
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី