CamNews

ព័ត៌មានអន្តរជាតិ 

លោកស្រី ផាក ធានាសន្តិសុខ ចំពោះសុវត្ថិភាពអ្នក វិនិយោគិនបរទេស បន្ទាប់ពីកូរ៉េខាងជើង ព្រមាន

សេអ៊ូល៖ ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ផាក គុនហេ នៅថ្ងៃព្រហស្បតិ៍នេះ បានសន្យា
ចំពោះ បណ្តាអ្នក វិនិយោគិន បរទេសថា កូរ៉េខាងត្បូង នឹងរក្សាសុវត្ថិភាព ទីកន្លែងមានសេ្ថរភាព
ចំពោះការ បណ្តាក់ទុន និងធ្វើ ពាណិជ្ជកម្ម ហើយអះអាងទៀតចំពោះ អ្នកវិនិយោគិនទំាងអស់
នោះទៀតថា នឹងមិនឲ្យមានគ្រោះថ្នាក់ អ្វីនោះទេ បើទោះបីជាមានការគម្រាមកំហែង ម្តងហើយ
ម្តងទៀត ពីកូរ៉េខាងជើងក៏ដោយ។

យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានឲ្យដឹងនៅព្រហស្បតិ៍ ទី១១ ខែមេសា
ឆ្នាំ២០១៣ ដោយ ស្រង់សម្តីលោកស្រី ផាក និយាយអំឡុងកិច្ចប្រជុំ ជាមួយអ្នកដឹកនាំ ពាណិជ្ជកម្ម
បរទេស ក្នុងទីក្រុង សេអ៊ូលថា «ថ្មីៗនេះ សាធារណរដ្ឋកូរ៉េ បានត្រៀមខ្លួនយ៉ាងម៉ត់ចត់ ដោយផ្អែក
លើការសំញែង កម្លំាងយោធា ខណៈកូរ៉េខាង ត្បូង កំពុងធ្វើការយ៉ាងជិតស្និត ជាមួយសហគមន៍
អន្តរជាតិ រួមទំាងអាមេរិក និងប្រទេសចិនផងដែរ»។

លោកស្រី ផាក បានសង្កត់ធ្ងន់ថា «កូរ៉េខាងត្បូង បានទទួលវិបត្តិសន្តិសុខស្រដៀងគ្នានេះ ជាច្រើន
កាលពីអតីតកាល ហើយក៏បានកសាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេមួយក្នុង ពិភពលោក»។
លោកស្រីបន្ថែមថា «លោកស្រី ជឿជាក់ថា បណ្តាអ្នកវិនិយោគិន ទំាងអស់ក្នុងប្រទេស កូរ៉េខាងត្បូង
នឹងទុកចិត្តលើសមត្ថភាព របស់ កូរ៉េ ដើម្បីប្រែក្លាយវិបត្តិ ទៅជាឱកាស»។

«ខ្ញុំជឿជាក់ថា យើងនឹងអាចបង្កើតបរិយាកាសដែលមានស្ថេរភាព មួយ ដើម្បីឲ្យអ្នកអាចធ្វើ ការវិនិ
យោគ និងធ្វើ ពាណិជ្ជកម្ម ដោយគ្មានការព្រួយបារម្ភ»។

នៅក្នុងកិច្ចប្រជុំនោះ មានការចូលរួមទំាងមន្រ្តីផ្នែកសេដ្ឋកិច្ច ប្រធានផ្នែកសន្តិសុខ កំពូលរបស់កូរ៉េ
ចំនួនពីររូប ប្រធានផ្នែកសន្តិសុខជាតិ លោក គីម ចាង ស៊ូ និងតំណាងរបស់លោក រួមទំាងមន្រ្តីជាន់
ខ្ពស់ ទទួលបន្ទុកកិច្ចការ បរទេស លោក ជូ ជុល គី ផងដែរ។

គួរបញ្ជាក់ផងដែរថា ការប្រជុំនេះបានកើតឡើងរយៈពេលពីរថ្ងៃ ក្រោយពីប្រទេស កូរ៉េខាងជើង បាន
ដាស់តឿនឲ្យជនបរទេសដែលកំពុង នាក់នៅប្រទេស កូរ៉េខាងត្បូង ត្រូវជម្លៀសខ្លួនចេញ ពីប្រទេស
នេះ ដោយបាននិយាយថា ឧបទ្វីបកូរ៉េ គឺនឹងអាចផ្ទុះសង្គ្រាម គ្រប់ពេលវេលា ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ