CamNews

តារា 

តារាចិន ដែលធ្លាប់មាន បញ្ហាផ្លូវចិត្ត ដោយសារសំពាធ

ជីវិតរស់នៅជាតារា ទស្សនិកជនតែងតែគិតថា តារាៗតែងតែសប្បាយរីករាយ ហើយទទួល
ការកោតសរសើរច្រើន តែធាតុពិតតារាទាំងអស់ សុទ្ធសឹងតែធ្លាប់ជួបប្រទះ បញ្ហាផ្លូវចិត្តដែល
កើតឡើង ដោយសារសំពាធ ពីទស្សនិកជន និង អ្នកដឹកនាំជាដើម ។ 

-Sammi Cheng ទទួលស្គាល់ថា នាងពិតជាធ្លាប់មាន បញ្ហាផ្លូវចិត្តជាច្រើនដងកាលពីឆ្នាំ ២០០៥ ។
កាលនោះនាងបាន ប្រឈមមុខ នឹងការរិះគន់ពីទស្សនិកជន ដោយសារតែការបញ្ចេញមតិរបស់
ខ្លួន ។ នាងបានឃុំខ្លួន ក្នុងបន្ទប់អស់ ៩៦ ម៉ោង ធ្វើអោយមានការភ្ញាក់ផ្អើល ហើយក៏ជះឥទ្ធិពល
ដល់ការងាររបស់នាង អស់ ២ ឆ្នាំ ដែលធ្វើអោយនាង នៅខ្លាចរឿងនោះដល់ពេលនេះ ។



-Chen Kun ធ្លាប់មានសំពាធ ពីទស្សនិកជន ដោយសារពួកគេ បានដាក់សំពាធអោយ ប្រាប់អំពី
ប្រភពដើម កូនប្រុសរបស់លោក ។ Chen ប្រាប់ថាពេលនោះ លោកបានផឹកស្រា និង ប្រើប្រាស់
គ្រឿងញៀនទៀតផង ដើម្បីបំបាត់សំពាធ ។

-Barbie Hsu ធ្លាប់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារសំពាធ និង រឿងអាស្រូវ ដល់ថ្នាក់នាងធ្លាប់
និយាយថា ចង់សំលាប់ម្តាយរបស់នាង ទៀតផង ។ នាងតែងតែទៅជួប គ្រូពេទ្យចិត្តសាស្រ្តជានិច្ច
ដើម្បីព្យាបាលជំងឺមួយនេះ ។

-Leslie Cheung មានជំងឺផ្លូវចិត្តរ៉ាំរ៉ៃ ជាយូរមកហើយ រហូតដល់ថ្ងៃទី ១ មេសា ២០០៣ Cheung 
បានសំលាប់ខ្លួន ដោយលោតពីលើជាន់ទី ២៤ របស់សណ្ឋាគារ Mandarin Oriental បន្សល់ទុកនៅ
សំបុត្រមួយច្បាប់ ដែលសរសេរអរគុណ ទៅអ្នកទាំងអស់គ្នា ដែលបានជួយជ្រោមជ្រែងគេ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment cbiz