ប្លែកៗ ៖ យោងតាមប្រភពសារព័ត៌មាន Dailymail ដែលបានចេញផ្សាយនាពេលកន្លងទៅ
បានអោយដឹងថា ស្រ្តីម្នាក់បានបំបែកឯតទគ្គកម្មពិភពលោក ក្នុងនាមជាស្រ្តីដែលស្រឡាញ់
ស្បែកជើងបំផុត ក៏ដូចជាអ្នកដែលបានប្រមូលផ្តុំស្បែកជើងបានច្រើនបំផុត ពោលគឺ មាន
ចំនួនដល់ទៅ ១៦,៤០០ គូឯណោះ។
គួរបញ្ជាក់ផងដែរថា ស្រ្តីរូបនោះមានឈ្មោះថា Darlene Flynn វ័យ ៥៧ ឆ្នាំរស់នៅរដ្ឋ California
សហរដ្ឋអាមេរិក ហើយត្រូវបានគេប្រសិទ្ធនាមថា "នារីស្បែកជើង" ចាប់តាំងពីនាងបានចាប់ផ្តើម
ប្រមូលផ្តុំនូវរាល់ស្បែកជើង ដែលនាងចូលចិត្តទាំងអស់ តាំងពីឆ្នាំ ២០០៦ ស្របពេលដែលនាង
ត្រូវបានទទួលស្គាល់ដោយស្ថាប័នឯតទគ្គកម្មពិភពលោក។
លើសពីនេះទៅទៀត មកទល់នឹងពេលនេះ ស្រ្តីរូបនេះបានប្រមូលផ្តុំស្បែកជើង បានដល់ទៅ
១៦,៤០០ គូរឯណោះ ដែលស្មើនឹងទឹកប្រាក់ប្រមាណជាង $500.000 ។ ក្រៅអំពីការប្រមូលផ្តុំនូវ
រាល់ស្បែកជើងផ្សេងៗ ស្រ្តីរូបនេះក៏បានប្រមូលផ្តុំនូវសម្លៀកបំពាក់ ប៉ាន់តែ ទូរស័ព្ទ ម្សៅសាប៊ូ
ក៏ដូចជារបស់របរមួយចំនួនផ្សេងទៀតផងដែរ។
គួររំឮកផងដែរថា អំឡុងពេលផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន North County Times
បានបញ្ជាក់អោយដឹងថា ខ្ញុំគ្រាន់តែដឹងថា ខ្ញុំចូលចិត្តពួកវាទាំងអស់នេះ ហើយរាល់ពេលដែលខ្ញុំ
ធ្វើដំណើរកំសាន្តទៅដល់ទីណាក៏ដោយ នៅលើពិភពលោក ខ្ញុំតែងតែទិញស្បែកជើងនៅក្នុងតំ
បន់នោះជានិច្ច៕
ដោយ ៖ ពិសី
ប្រភព ៖ Dailymail