ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ជម្រើសជាតិ អាហ្ស៊ង់ទីននិង លេងឲ្យក្លឹប Bacelona បានបង្ហាញពីមហច្ឆិតាដ៏មុះមុតរបស់ខ្លួន ថានឹងស្វែងរកគ្រាប់បាល់ ឲ្យបានដល់ទៅ ៥០០គ្រាប់លើស ស្របពេលបច្ចុប្បន្ន កីឡាករអាចរកបាន ៤៧៩ គ្រាប់ទៅហើយ។
កីឡាករខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំឈ្មោះ Lionel Messi បានថ្លែងឲ្យដឹងថា កីឡាករនឹងខិតខំប្រែង ដើម្បីបំពេញបំណងរកឲ្យបាននូវគ្រាប់បាល់ចំនួន ៥០០គ្រាប់លើស ទាំងកាតព្វកិច្ចជម្រើសជាតិ និងក្នុងក្លឹប។ បច្ចុប្បន្ន កីឡាករអាចរកបានដល់ទៅ ៤៧៩ គ្រាប់ទៅហើយ ក្នុងឱកាសប្រកួត ៦០៩ ដង ក្រុមជម្រើសជាតិរកបាន ៤៩គ្រាប់ និង ៤៣០ គ្រាប់ក្នុងក្លឹប Barcelona ។
Messi ក្នុងសប្ដាហ៍នេះទើបតែទទួលបានពានរង្វាន់ជើងឯកបាល់ទាត់ពិភពលោក ដែលជាឱកាសទី៥ របស់កីឡាករហើយ ក្នុងអាជីពជាកីឡាករមកទល់ពេលនេះ។ ហើយគម្រោងជាបន្ទាប់កីឡាករមិនបាន បញ្ជាក់អ្វីបន្ថែមនោះទេ គ្រាន់តែបង្ហាញថា កីឡាករគ្រោងនឹងសម្រេចគោលដៅ រកបានគ្រាប់បង្គ្រប់ ៥០០ គ្រាប់ឬក៏អាចបន្ថែមពីលើនេះទៅទៀត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ thenational.ae