CamNews

កីឡាអន្តរជាតិ 

របាំងការពារ Man United ទទួលរង​របួសជង្គង់ ហើយត្រូវទៅមន្ទីពេទ្យ

ព័ត៌មានកីឡា៖ របាំងការពារ Man United ស្របពេលចុះបេសកកម្មឲ្យក្រុមជម្រើសជាតិ ហូឡង់ ត្រូវទទួលរង​របួសជង្គង់ ហើយថ្ងៃច័ន្ទនេះនិងត្រូវចូលមន្ទីពេទ្យ ដើម្បីពិនិត្យមើលពីស្ថានភាពនៃរបួស។ 

កីឡាករ Daley Blind វ័យ ២៤ ឆ្នាំលេងក្នុងមុខតំណែង ជាខ្សែការពារ ពេលនេះទទួលរងរបួសជង្គង់ ក្រោយ​ពីទើបតែចូលលេងជាក្រុម ជម្រើសជាតិ ហូឡង់ បាន ២០ នាទីប៉ុណ្ណោះ ។ ឆ្លើយតបនិងការយកចិត្ដទុកដាក់​ចំពោះកូនក្រុមដូច្នោះ លោក Guus Hiddink មានប្រសាសន៍ថា រូបគាត់ដូចជាធ្វេសប្រហែសពេកហើយ ដែល​គិតថា ជម្ងឺរបស់គាត់ ជារឿងតូចតាច​ ។ ថ្វីត្បិតតែ Daley Blind ស្ថិតក្នុងភាពឈឺចាប់ក៏ដោយ តែមនសិកា​ជាកីឡាកររបស់គាត់ នៅតែដក់ជាប់ក្នុងអារម្មណ៍គាត់ គ្រប់ពេលវេលា ហើយ គាត់សង្ឃឹមថា ក្រោយពី​របួសជាសះស្បើយវិញ គាត់និង មានសមត្ថភាពលេង​ប្រសើជាងនេះទៅទៀត។​

ការប្ដេជ្ញាចិត្ដ Daley Blind ពិតជាគួឲ្យកោតសរសើរមែន ប៉ុន្ដែអ្នកដែលឈឺក្បាលគឺ Man United ពិព្រោះថា មិនត្រឹមតែ​ រួបគាត់ទេដែលមានរបួស សូម្បីតែ កីឡាករចាំទី David De Gea ក៏មានរបួសរលាត់ ​ម្រាមដៃ ដែរ ក្នុងកំឡុងពេលចូលហ្វឹកហាត់កាលពីថ្ងៃសុក្រ។  



ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 

 


Tags: Sport News Daley Blind