CamNews

កីឡាអន្តរជាតិ 

អតីតខ្សែប្រយុទ្ធជម្រើសជាតិ​ប្រេស៊ីល ដ៏ឆ្នើម ដេកបន់ស្រន់ ឲ្យលោក Sepp Blatter ត្រូវគេចាប់ខ្លួន

ព័ត៌មានកីឡា៖ អតីតកីឡាករជម្រើសជាតិ ប្រេស៊ីល Romario បានថ្លែងកាលពីពេលថ្មីៗថា គាត់តែង​តែ​បន់​​ស្រន់សូម​លោក Sepp Blatter ប្រធានសមាគមន៍សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) នឹងត្រូវបាន​គេចាប់ខ្លួន ។ 

លោក Romario ដែលជាអតីតកីឡាករខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមជម្រើសជាតិ​ប្រេស៊ីល នឹងធ្លាប់​ជួយ​ឲ្យក្រុមលើកពាន World Cup កាលពីឆ្នាំ ១៩៩៤ បានរលាស់ខ្លួនចេញពីវិស័យកីឡាបាល់ទាត់ ហើយចូល​មកក្នុងវិស័យនយោបាយវិញ ។ ស្របពេលដែលមន្ដ្រី FIFA ត្រូវបានគេចាប់ខ្លួន ប៉ុន្មាននាក់កាលពីដើមឆ្នាំ នេះទាក់ទងទៅនឹងអំពើពុករលួយ លោកក៏ បានធ្វើការបន់ស្រន់ សូមឲ្យលោក Sepp Blatter ដែល​ជាប្រធាន​អង្គភាពទាំងមូល​ នឹងត្រូវក្លាយជាជន ដែលចាប់ខ្លួនបន្ដ។ 

លោក Romario បានថ្លែងថា អង្គភាព FIFA គឹសុទ្ធតែពុករលួយ ហើយជាក្រុមតែមួយ ។ ភាគច្រើនពួក​គេ ត្រូវបានចាប់ខ្លួន ហើយអ្នកដទៃដែលនៅសល់ ក៏មិនយូរដែរ ជាពិសេស លោក Sepp Blatter ដែលគាត់សង្ឃឹម និង បន់ស្រន់ជារៀងរាល់ថ្ងៃឲ្យគេចាប់ខ្លួន។ 

មិនត្រឹមតែ លោក Sepp Blatter ដែល ត្រូវស្ថិតក្នុងអំពើអារក្រក់​ក្នុងខួរក្បាលរបស់ លោក Romario បើសូម្បី​លោក Michel Platini ដែលជាប្រធាន Uefa  បច្ចុប្បន្ន ហើយជាបេក្ខជនមួយរួបដែលស្ថិតក្នុងការជ្រើតាំង ឈរឈ្មោះ បោះឆ្នោតស្នងតំណែងពីលោក Sepp Blatter នាពេលខាងមុខ ក៏ត្រូវ លោក Romario​ ថោ្កលទោសផងដែរ ។ 

Romario បានថ្លែងថា រវាង ប្រធាន FIFA និង ប្រធាន UEFA គឺមិនខុសគ្នានោះទេ ពួកគេដើលើផ្លូវតែមួយ ប៉ុណ្ណោះ។ យើងអាចសម្លឹងមើលឃើញការដឹកនាំពេលបច្ចុប្បន្ន គឺគ្មានការរីចម្រើនអ្វីនោះទេ។ ដូច្នេះ គ្រប់​យ៉ាងនឹងគ្មានចំនុច ល្អឡើយ ប្រសិនជាពួកគេក្លាយជាអ្នកដឹកនាំ។


 ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Romario Sepp Blatter FIFA