ជនជាតិថៃ មិនអាចលាក់បាំងបាននូវការឈឺចាប់ នៅពេលព្រះមហាក្សត្រជាទីគោរពរបស់ពួកគេ
បានចូលទិវង្គត។
មនុស្សជាង ១.០០០នាក់ បានប្រមូលផ្ដុំគ្នានៅមន្ទីរពេទ្យ Siriraj ក្រុងបាងកក ជាកន្លែងដែលព្រះ
មហាក្សត្រ Bhumibol Adulyadej ទទួលការព្យាបាលក្នុងរយៈពេលកន្លង ដើម្បីបួងសួង នៅពេល
សុខភាពរបស់ព្រះអង្គកាន់តែដុនដាប។
ពួកគេបានស្រែកយំ នៅពេលបានដឹងថា ព្រះមហាក្សត្របានសោយទិវង្គត។ ព្រះអង្គម្ចាស់
Bhumibol បានសោយទិវង្គត កាលពីវេលាម៉ោង ១៥និត៥២នាទី ថ្ងៃទី១៣តុលាឆ្នាំ ២០១៦។
រយៈពេល ៦ឆ្នាំកន្លង ទ្រង់បានចំណាយពេលភាគទៅលើការថែទាំសុខភាព ព្រោះមានបញ្ហាផ្លូវ
ដង្ហើម និងខួរក្បាល។
ព្រះមហាក្សត្រ Bhumibol បានយាងចូលពេទ្យសារជាថ្មី កាលពីខែឧសភា ឆ្នាំ ២០១៥ ហើយបាន
បង្ហាញព្រះកាយជាសាធារណៈជាលើកចុងក្រោយកាលពីមករា នៅពេលទ្រង់យាងមកកាន់រាជ
វាំង។
ព្រះមហាក្សត្រអង្គនេះ ត្រូវបានប្រជាជន ៦៨លាននាក់ស្រឡាញ់គាំទ្រ ហើយចាត់ទុកទ្រង់ជាម្លប់
ដ៏ត្រជាក់សម្រាប់ឯករាជភាព និងស្ថេរភាពក្នុងរយៈពេល៧០ឆ្នាំមកនេះ។
Parichart Kaewsin អាយុ៣៥ឆ្នាំ ជាបុគ្គលិកធនាគារម្នាក់ ឈរនៅជ្រុងមួយនៃមន្ទីរពេទ្យ សម្លឹង
មើលទៅជាន់លើ ជាកន្លែងដែលមហាក្សត្រសម្រាកព្រះកាយ។
នាង Parichart Kaewsin ថ្លែងថា “ខ្ញុំដឹងព្រះទ្រង់ព្រះឈួន ប៉ុន្តែមិនអាចជឿបានថា មានថ្ងៃនេះ។
នេះគឺជាមូលហេតុដែលខ្ញុំមកទីនេះ ដើម្បីបានឃើញផ្ទាល់ភ្នែក”។
នាងមានអារម្មណ៍ឈឺចាប់ដូចទៅនឹងការបាត់បង់សមាជិកគ្រួសារ។ នាង Parichart Kaewsin
ប្រាប់ថា “ទ្រង់គឺដូចទៅនឹងឪពុកបង្កើតរបស់យើងខ្ញុំ”។
ប្រទេសថៃ នឹងកាន់ទុក្ខព្រះមហាក្សត្ររយៈពេល១ឆ្នាំ ក្នុងនោះរាល់សកម្មភាពកំសាន្ដ និងពិធីឡើង
គ្រងរាជរបស់ព្រះរាជបុត្រនឹងត្រូវបានផ្អាក រហូតដល់ថ្ងៃកាន់ទុក្ខបានបញ្ចប់។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Reuters