CamNews

កីឡា 

មិនទាន់អស់មន្ទិលសង្ស័យឡើយថា Messi មិនដូរមកកាន់ Chelsea

ព័ត៌មានកីឡា៖ វាស្ទើរតែគ្មានអ្វីដែលត្រូវរំលឹកទៀតឡើយ ចំពោះបញ្ហារបស់ Messi ដែលគ្រោងនិងផ្ទេរ​ចេញ​ពីក្រុម ហើយទៅ​ទាក់ទងនឹង​​ Chelsea ប៉ុន្ដែក្នុងពេលនេះ ខ្សែបម្រើកណ្ដាល របស់​ Man United​កីឡាករ Angel Di Maria បានគាស់រំលើងឡើយវិញ ដោយបង្ហាញថា​ វាគួរតែជារឿង​មួយ សប្បាយចិត្ដ​សម្រាប់ Messi ហើយដែល មានទំនាក់ទំនងល្អយ៉ាងដូច្នេះ ។ 

ផ្អែកតាមការមើលឃើញផ្ទាល់របស់កីឡាករ រវាងមិត្ដភាព​អ្នកទាំងពីរ Messi នឹង Mourinho ធ្វើឲ្យគាត់​ងឿងឆ្ងល់ ថារវាងអ្នកទាំងពីរ គួរតែ​សម្រេចទៅផ្នែកណាមួយឲ្យដាច់ស្រឡះ ដែលតាមគាត់យល់ គឺ Messi ទំនង​ជាត្រូវផ្ទេរចូលមកកាន់ Stamford Bridge ហើយបើពិត​ជាដូច្នោះមែន Messi គួរតែ សប្បាយ​ចិត្ដ​ ។ ហើយរឿងមួយទៀត​គាត់​យល់ថា​ Messi គួរតែមិនមានបញ្ហាអ្វីនោះឡើយ ប្រសិនបើប្ដូរមកកាន់ Chelsea មែននោះ ។ ប៉ុន្ដែបើតាមច្បាប់ក្នុងអាជីពជាកីឡាករ គាត់យល់ថា Messi គឺមិនចង់ចាកចេញ ពីក្រុមបច្ចុប្បន្ន ឡើយ​ ដោយហេតុ វាគឺជារឿងមួយដែលពិបាសម្រេចចិត្ដ ខ្លាំងណាស់ ចំពោះការដើរចេញ​ពីកន្លែងមួយដែល​​ធ្លាប់ផ្ដល់គ្រប់យ៉ាងដល់ខ្លួន ។ 

កីឡាករ Angel Di Maria នៅតែមិនអស់មន្ទិលសង្ស័យអំពីទំនាក់ទំនងរបស់​ Messi នឹ​ង​ថ្នាក់ដឹកនាំ Chelsea ខណៈពេលនេះដែលគាត់​មើលទៅ​នៅតែ​មានភាពស្និតស្នាលនៅឡើយ ។​



ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News messi jose mourinho Angel Di Maria