កំសាន្ត ៖ កំពូលតារាសម្តែងថៃ ឬអាចហៅបានមួយទៀតថា ភរិយារបស់មហាសេដ្ឋីលំដាប់ប្រទេសគឺនាង Chompoo araya ទើបតែបានបង្កើតនូវកូនភ្លោះចំនួន ២ នាក់ សម្រាប់ស្វាមីរបស់នាង ហើយអនាគតអ្នកស្នងមរតករាប់លានទាំងពីរនោះ មានឈ្មោះថា Thunder និង Storm ។
កាលពីថ្ងៃទី ០៦ ខែកញ្ញា កន្លងទៅនេះ នាង Chompoo araya បានផ្តល់កំណើតឲ្យកូនប្រុសបណ្តូលចិត្តទាំងពីរ នៅឯមន្ទីរពេទ្យមួយនៅក្នុងស្រុកថៃ រីឯនៅថ្ងៃ ០៩ ស្វាមីរបស់តារាថៃរូបនេះគឺ លោក Nott Witsarut Rungsisingpipat ក៏បានបើកសិន្នសិទ្ធកាសែត ដើម្បីរៀបរាប់អំពីដំណើរដើមទងនៃកូនប្រុសភ្លោះទាំងពីរ ព្រមទាំងការដាក់ឈ្មោះថា Thunder និង Storm ផងដែរ ។
ទទ្ទឹមនឹងនេះផងដែរ តួស្រីក្នុងរឿង "ភរិយាសម័យថ្មី" ក៏បានលើកឡើងថា ការសម្រាលកូនលើកនេះវាគ្រាន់តែជារឿងតូចតាចទេសម្រាប់នាង ប៉ុន្តែភាពស្រស់ស្អាត គឺនៅតែសំខាន់ជានិច្ច ក្នុងនាមខ្លួនជាតារាស្រីល្បីឈ្មោះមួយរូប ។
ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយនិង រូបរាងដ៏ស្រស់ស្អាតរបស់តារាស្រីវ័យ ៣៥ ឆ្នាំ ដែលទើបតែសម្រាលកូនមិនទាន់បានកន្លះខែផង ប៉ុន្តែនៅតែថែរាងសឹងតែស្អាត ដូចលើកដំបូងដែលនាងទើបតែរៀបការ មិនទាន់មានបុត្រទៅទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar