CamNews

មិនគួរឲ្យជឿ 

ប្ដីកំពូលប្រចណ្ឌ គ្រាន់តែគេដើរក្បែរ ប្រពន្ធ ដកកាំបិតចាក់ ស្លាប់ក្នុងថ្លុកឈាម

ចិន៖ បុរសម្នាក់ដេកស្លាប់ នៅក្នុងថ្លុកឈាម បន្ទាប់ពីរូបគេបានដើរ ក្បែរស្ត្រីម្នាក់ ពេលចេញពីកន្លែងធ្វើការ ជាមួយគ្នា ស្របពេលដែលប្តីពូកែប្រចណ្ឌ បានឃើញ ហើយដកកាំបិតមកចាក់ ទាំងកំរោល ទៅលើបុរសម្នាក់នោះ យ៉ាងសាហាវជាទីបំផុត។
ហេតុការណ៍សម្លាប់ យ៉ាងឃោឃៅមួយនេះ បានកើតឡើងនៅក្នុងទីក្រុង Xinxiang ស្ថិតនៅកណ្តាល ខេត្ត Henan ប្រទេសចិន ដោយលោក Qin Han អាយុ៣៩ឆ្នាំ ជឿថាប្រពន្ធរបស់ខ្លួន នាង Du អាយុ៣៣ឆ្នាំ បានដេកជាមួយអ្នកធ្វើការជាមួយគ្នាម្នាក់ ហើយលោក Han ក៏បានទៅកន្លែងធ្វើការ របស់ប្រពន្ធដើម្បីឲ្យឃើញ ផ្ទាល់នឹងភ្នែក។

ក្រោយពេលបានឃើញប្រពន្ធរបស់ខ្លួន ដើរជាមួយបុរសម្នាក់ ចេញពីកន្លែងធ្វើការ លោក Han ក៏បានធ្វើសេចក្តីសន្និដ្ឋានថា បុរសម្នាក់នោះ គឺពិតជាសហាយស្មន់ របស់ប្រពន្ធហើយក៏ដកកាំបិតចាក់ បុរសម្នាក់នោះ បណ្តាលឲ្យដេកស្លាប់នៅក្នុងថ្លុកឈាម កណ្តាលផ្លូវ។ បើតាមប្រភពព័ត៌មាន ពីអ្នកនៅជិតខាង បានឲ្យដឹងថា ប្តីប្រពន្ធទាំងពីរនាក់នេះបានឈ្លោះប្រកែកគ្នា ជាច្រើនខែមកហើយ ដោយភាគីខាងប្តី ចោទប្រពន្ធថា មានសហាយស្មន់ ជាមួយប្រុសម្នាក់ ធ្វើការជាមួយគ្នា។

តាមសេចក្តីរាយការណ៍ របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា នៅពេលដែលបុរសជាប្តី ឃើញប្រពន្ធរបស់ខ្លួនដើរចេញពីអាគារ ធ្វើការជាមួយនឹងជនរងគ្រោះម្នាក់ ដែលគេស្គាល់ថា ឈ្មោះ Zhaoនោះ ក៏កើតមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ ដោយភាពខឹងក្រេវក្រោធ បុរសជាប្តីបានបដិសេធ មិនស្តាប់ការបកស្រាយអ្វីទាំងអស់ ពីជនរងគ្រោះ និងប្រពន្ធរបស់ខ្លួនទេ ហើយក៏បានចាក់សម្លាប់ បុរសនោះជាច្រើន កាំបិត ដោយបុរសម្នាក់នោះ មិនមានទំនាក់ទនង អ្វីជាមួយប្រពន្ធសោះ។

ទោះបីជាមានអ្នកទូរស័ព្ទប្តឹងប៉ូលិស ដើម្បីមកជួយធ្វើ អន្តរាគមន៍ ក៏ដោយ ពេលប៉ូលិសបាន មកដល់ជនរងគ្រោះ បានដាច់ដង្ហើមស្លាប់បាត់ ទៅហើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: china Int news Unt news Hong Kong Beijing Hot news Breaking news