CamNews

តារា 

ដួង ស្រីពេជ្រ ត្រូវគេលួចបង្ហើបថា ដឹកដៃបុរសចំឡែក ចូលហាងផឹកស៊ី និងចូលក្លឹប

ភ្នំពេញ៖ តារាសម្តែងសម្បូរមន្តស្នេហ៍កញ្ញា ដួង ស្រីពេជ្រ មួយរយៈចុងក្រោយនេះ ហាក់រងនូវ
ព្យុះភ្លៀងព័ត៌មានមិនល្អមកលើនាងជាបន្តបន្ទាប់ ពោលដូចជាព័ត៌មានថា នាង បានបញ្ចេញរន្ធ
ផ្ចិតសម្ញែងប្រុសៗនៅក្នុងក្លឹបកម្សាន្ត ជាដើម។ ព័ត៌មាននេះត្រូវបាន តារាសម្តែងវ័យក្មេងរូបនេះ ឆេះដុំយ៉ាងខ្លាំងពេលបានឃើញព័ត៌មាននេះ ។

តែមិនយូរប៉ុន្មានព័ត៌មាននេះ ត្រូវសាបរលាបតាមខ្យល់ទៅវិញ បន្ទាប់ពីនាងបានចេញមុខ អះអាង
ប្រាប់គេហទំព័រ LookingTODAY ថា នាងមិនបានស្លៀកពាក់ បញ្ចេញរន្ធផ្ចិត សម្ញែញប្រុសៗ ដូច
ដែលបណ្តាញសារព័ត៌មាន បានចុះផ្សាយនោះទេ ។ ប៉ុន្តែនាងបានសារភាពប្រាប់ថា នាងគ្រាន់តែ
ស្លៀកពាក់ធម្មតា អាវ ខ្មៅ ចងលើចង្កេះ តែប៉ុណ្ណោះ ។

ដោយឡែកព័ត៌មានទាំងនោះ មិនទាន់បានរលត់ចប់ស្រួលបួលផង ស្រាប់តែថ្មីៗនេះ ត្រូវបានគេ
ទម្លាយឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ តារាសម្តែងដើមទ្រូងធំមូលក្បំ កញ្ញា ដួង ស្រី
ពេជ្រ បានដឹកដៃគ្នាជាមួយបុរសម្នាក់ និងនារីវ័យស្របាលនាងម្នាក់ទៀត ចូលហាងផឹកស៊ីមួយ
កន្លែង នៅខណ្ឌទួលគោក មានឈ្មោះថា "ជួបគ្នាសំឡាញ់"។

បើតាមប្រភពពីអ្នកបម្រើ ការងារនៅទីនោះ ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ គេហទំព័រ
LookingTODAY ថាបុរសម្នាក់ដែលទៅ ចូលផឹកស៊ី ជាមួយស្រីស្រស់ ដួង ស្រីពេជ្រ និងនារីម្នាក់
ទៀតនោះ គេអះអាងថាជាប្រុសស្នេហ៍ សំណព្វចិត្តរបស់ ស្រីពេជ្រ ដែលវ័យជាង២០ឆ្នាំ និងថែម
ទាំងមាន រាងរៅសង្ហាទៀតផង ។

លើសពីនេះទៅទៀតប្រភពដដែល បានបង្ហើបឲ្យដឹងថាបុរសម្នាក់ ដែលដើរលេងចូលទៅ ផឹកស៊ី
ជាមួយកញ្ញា ដួង ស្រីពេជ្រ បានស្លៀកពាក់បែបយោធា មិនតែប៉ុណ្ណោះពួកគេ ទាំងពីរនាក់ហាក់
ស្និទ្ធស្នាល ឱបកៀកកិតនឹងគ្នាយ៉ាងខ្លាំង ប្រៀបដូចជារលកញីឈ្មោលអ៊ីចឹង ។ បើយោងតាមសំដី
របស់ប្រភពដដែល បានបង្ហើបប្រាប់គេហទំព័រ LookingTODAY បន្ថែមទៀតថា តារាសម្តែងសម្ញែញ
ដើមទ្រូងសិចស៊ីកញ្ញា ដួង ស្រីពេជ្រ បន្ទាប់ពីផឹកស៊ីជាមួយ បុរសម្នាក់នោះ ស្រវឹងស្រឿងៗ ពួកគេ
បបួលគ្នាទៅចូលរាំ នៅក្នុងក្លឹបបន្តទៀត តែមិនដឹងថាទៅក្លឹបណានោះទេ ។

តែទោះជាយ៉ាងណានៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY មិនអាចទាក់
ទងសុំ ការបកស្រាយបំភ្លឺពីកញ្ញា ដួង ស្រីពេជ្រ បានទេ ដោយលេខទូរស័ព្ទ របស់នាងមិនអាចទំ
នាក់ទទំនងបាន ។ ទោះជាយ៉ាងណា LookingTODAY នៅតែរង់ចាំស្វាគមន៍ជានិច្ច ចំពោះការចេញ
មុខបកស្រាយ ពីតារាសម្តែងវ័យក្មេង ដួង ស្រីពេជ្រ ដើម្បីឲ្យមហាជន ដឹងជាក់ច្បាស់ពីរឿងរ៉ាវ នា
រាត្រីនោះកាន់តែច្បាស់ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: duong sreypich entertainment khmer star