(អាមេរិក)៖ មុនពេលក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់ជាពាណិជ្ជករដ៏ជោគជ័យដែលមានទ្រព្យវាល់លាន។ ទ្រព្យសម្បតិ្តរបស់ ប្រធានាធិបតីជាប់ឆ្នោតរូបនេះ កំពុងក្លាយជាប្រធានបទដ៏សំខាន់មួយដែលមនុស្សកំពុងតាមដាន និងលើកមកពិភាក្សា។ ឆ្លៀតឱកាសនេះ សូមបង្ហាញពីបញ្ជីវាយតម្លៃទ្រព្យសម្បត្តិ របស់ប្រធានាធិបតីសហរដ្ឋអាមេរិកទាំងអស់។
ដើម្បីធ្វើការប្រៀបធៀបឲ្យបានត្រឹមត្រូវ តួលេខនៃទឹកប្រាក់ទាំងអស់ ត្រូវបានប្តូរទៅតាមអត្រាអតិផរណានៃតម្លៃប្រាក់ដុល្លារកាលពីឆ្នាំ២០១០កន្លងទៅនេះ។ តាមរយៈតួលេខនេះបានបង្ហាញថា លោក Donald Trump ជាប្រធានាធិបតីដែលមានជាងគេ ក្នុងចំណោមប្រធានាធិបតីទាំងអស់របស់ សហរដ្ឋអាមេរិកដោយមាន ទ្រព្យសម្បត្តិរហូតដល់៣.៨០០លានដុល្លារ ចំណែកលោក អូបាម៉ា ដែលជាប្រធានាធិបតីកំពុងកាន់អំណាចបច្ចុប្បន្ន មានទ្រព្យសម្បត្តិ ត្រឹមតែ៧លានដុល្លារតែប៉ុណ្ណោះ និងជាប់ចំណាត់ទី២៤ ក្នុងចំណោមប្រធានាធិបតីទាំងអស់។
១៖ លោក Donald Trump ទ្រព្យសម្បត្តិជាទឹកប្រាក់៣៨០០លានដុល្លារ គណបក្សសាធារណរដ្ឋ នឹងកាន់អំណាចពីឆ្នាំ២០១៧ កើតនៅឆ្នាំ១៩៤៦។
២៖ លោក George Washington ទ្រព្យសម្បត្តិជាទឹកប្រាក់៥២៥លានដុល្លារ គ្មានគណបក្សនយោបាយ កាន់អំណាចពីឆ្នាំ១៧៨៩ ដល់ឆ្នាំ១៧៩៧ កើតនៅឆ្នាំ១៧៣២ និងស្លាប់នៅឆ្នាំ១៧៩៩។
៣៖ លោក Thomas Jefferson ទ្រព្យសម្បត្តិជាទឹកប្រាក់២១២ លានដុល្លារ គណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៨០១ ដល់ឆ្នាំ១៨០៩ កើតនៅឆ្នាំ១៧៤៣ និងស្លាប់នៅឆ្នាំ១៨២៦។
៤៖ លោក Theodore Roosevelt ទ្រព្យសម្បត្តិជាទឹកប្រាក់១២៥លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៩០១ ដល់ឆ្នាំ១៩០៩ កើតនៅឆ្នាំ១៨៥៨ និងស្លាប់នៅឆ្នាំ១៩១៩។
៥៖ លោក Andrew Jackson ទ្រព្យសម្បត្តិជាទឹកប្រាក់១១៩លានដុល្លារ គណបក្សប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ១៨២៩ ដល់ឆ្នាំ ១៨៣៧កើតនៅឆ្នាំ១៧៦៧ និងស្លាប់នៅឆ្នាំ១៨៤៥។
៦៖ លោក James Madison ទ្រព្យសម្បត្តិជាទឹកប្រាក់១០១លានដុល្លារ គណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៨០៩ ដល់ឆ្នាំ១៨១៧កើតនៅឆ្នាំ១៧៥១ និងស្លាប់នៅឆ្នាំ១៨៣៦។
៧៖ លោក John F. Kennedy ទ្រព្យសម្បត្តិជាទឹកប្រាក់១០០លានដុល្លារ គណបក្សប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ១៩៦១ដល់ឆ្នាំ១៩៦៣ កើតនៅឆ្នាំ១៩១៧ និងស្លាប់នៅឆ្នាំ១៩៦៣។
៨៖ លោក Lyndon Johnson ទ្រព្យសម្បត្តិជាទឹកប្រាក់៩៨លានដុល្លារ គណបក្សប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩ កើតនៅឆ្នាំ១៩០៨ និងស្លាប់នៅឆ្នាំ១៩៧៣។
៩៖ លោក Herbert Hoover ទ្រព្យសម្បត្តិជាទឹកប្រាក់៧៥ លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៣៣ កើតនៅឆ្នាំ១៨៧៤និងស្លាប់នៅឆ្នាំ១៩៦៤។
១០៖ លោក Franklin D. Roosevelt ទ្រព្យសម្បត្តិជាទឹកប្រាក់៦០ លានដុល្លារ គណបក្សប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៤៥ កើតនៅឆ្នាំ១៨៨២ និងស្លាប់នៅឆ្នាំ១៩៤៥។
១១៖ លោក Bill Clinton ទ្រព្យសម្បត្តិជាទឹកប្រាក់៥៥ លានដុល្លារ គណបក្សប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០១ កើតនៅឆ្នាំ១៩៤៦។
១២៖ លោក John Tyler ទ្រព្យសម្បត្តិជាទឹកប្រាក់៥១ លានដុល្លារ គណបក្សWhig កាន់អំណាចពីឆ្នាំ១៨៤១ ដល់ឆ្នាំ១៨៤៥ កើតនៅឆ្នាំ១៧៩០ និងស្លាប់នៅឆ្នាំ១៨៦២។
១៣៖ លោក James Monroe ទ្រព្យសម្បត្តិជាទឹកប្រាក់២៧ លានដុល្លារ គណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៨១៧ ដល់ឆ្នាំ១៨២៥ កើតនៅឆ្នាំ១៧៥៨ និងស្លាប់នៅឆ្នាំ១៨៣១។
១៤៖ លោក Martin Van Buren ទ្រព្យសម្បត្តិជាទឹកប្រាក់ ២៦លានដុល្លារ គណបក្សប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ១៨៣៧ ដល់ឆ្នាំ១៨៤១ កើតនៅឆ្នាំ១៧៨២ និងស្លាប់នៅឆ្នាំ១៨៦២។
១៥៖ លោក Grover Cleveland ទ្រព្យសម្បត្តិជាទឹកប្រាក់២៥ លានដុល្លារ គណបក្សប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ១៨៨៥ ដល់ឆ្នាំ១៨៨៩ និងកាន់អំណាចជាថ្មីពីឆ្នាំ១៨៩៣កើតនៅឆ្នាំ និងស្លាប់នៅឆ្នាំ១៨៩៧។
១៦៖ លោក George H. W. Bush ទ្រព្យសម្បត្តិជាទឹកប្រាក់២៣ លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ កើតនៅឆ្នាំ១៩២៤។
១៧៖ លោក John Quincy Adams ទ្រព្យសម្បត្តិជាទឹកប្រាក់២១ លានដុល្លារ គណបក្សប្រជាធិតេយ្យ និងសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៨២៥ ដល់ឆ្នាំ១៨២៩ កើតនៅឆ្នាំ១៧៦៧ និងស្លាប់នៅឆ្នាំ១៨៤៨។
១៨៖ លោក George W. Bush ទ្រព្យសម្បត្តិជាទឹកប្រាក់២០ លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៩ កើតនៅឆ្នាំ១៩៤៦។
១៩៖ លោក John Adams ទ្រព្យសម្បត្តិជាទឹកប្រាក់១៩ លានដុល្លារ គណបក្សសហព័ន្ធនិយម កាន់អំណាចពីឆ្នាំ១៧៩៧ ដល់ឆ្នាំ១៨០១ កើតនៅឆ្នាំ១៧៣៥ និងស្លាប់នៅឆ្នាំ១៨២៦។
២០៖ លោក Richard Nixon ទ្រព្យសម្បត្តិជាទឹកប្រាក់ ១៥លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៤ កើតនៅឆ្នាំ១៩១៣ និងស្លាប់នៅឆ្នាំ១៩៩៤។
២១៖ លោក Ronald Reagan ទ្រព្យសម្បត្តិជាទឹកប្រាក់១៣ លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៩ កើតនៅឆ្នាំ១៩១១ និងស្លាប់នៅឆ្នាំ២០០៤។
២២៖ លោក James K. Polk ទ្រព្យសម្បត្តិជាទឹកប្រាក់១០ លានដុល្លារ គណបក្សប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ១៨៤៥ ដល់ឆ្នាំ១៨៤៩ កើតនៅឆ្នាំ១៧៩៥ និងស្លាប់នៅឆ្នាំ១៨៤៩។
២៣៖ លោក Dwight Eisenhower ទ្រព្យសម្បត្តិជាទឹកប្រាក់៨លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៦១ កើតនៅឆ្នាំ១៨៩០ និងស្លាប់នៅឆ្នាំ១៩៦៩។
២៤៖ លោក Barack Obama ទ្រព្យសម្បត្តិជាទឹកប្រាក់៧លានដុល្លារ គណបក្សប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៧ កើតនៅឆ្នាំ១៩៦១។
២៥៖ លោក Gerald Ford ទ្រព្យសម្បត្តិជាទឹកប្រាក់៧លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ១៩៧៧ កើតនៅឆ្នាំ១៩១៣ និងស្លាប់នៅឆ្នាំ២០០៦។
២៦៖ លោក Jimmy Carter ទ្រព្យសម្បត្តិជាទឹកប្រាក់៧ លានដុល្លារ គណបក្សប្រជាធិតេយ្យ កាន់អំណាចពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨១ កើតនៅឆ្នាំ១៩២៤។
២៧៖ លោក Zachary Taylor ទ្រព្យសម្បត្តិជាទឹកប្រាក់៦ លានដុល្លារ គណបក្សWhig កាន់អំណាចពីឆ្នាំ១៨៤៩ ដល់ឆ្នាំ១៨៥០ កើតនៅឆ្នាំ១៧៨៤ និងស្លាប់នៅឆ្នាំ១៨៥០។
២៨៖ លោក William Henry Harrison ទ្រព្យសម្បត្តិជាទឹកប្រាក់៥ លានដុល្លារ គណបក្សWhig កាន់អំណាចពីឆ្នាំ១៨៤១ ដល់ឆ្នាំ១៨៤១ កើតនៅឆ្នាំ១៧៧៣ និងស្លាប់នៅឆ្នាំ១៨៤១។
២៩៖ លោក Benjamin Harrison ទ្រព្យសម្បត្តិជាទឹកប្រាក់៥ លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៨៨៩ ដល់ឆ្នាំ១៨៩៣ កើតនៅឆ្នាំ១៨៣៣ និងស្លាប់នៅឆ្នាំ១៩០១។
៣០៖ លោក Millard Fillmore ទ្រព្យសម្បត្តិជាទឹកប្រាក់៤ លានដុល្លារ គណបក្សWing កាន់អំណាចពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៨៥៣ កើតនៅឆ្នាំ១៨០០ និងស្លាប់នៅឆ្នាំ១៨៧៤។
៣១៖ លោក Rutherford B. Hayes ទ្រព្យសម្បត្តិជាទឹកប្រាក់៣ លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៨៧៧ ដល់ឆ្នាំ១៨៨១ កើតនៅឆ្នាំ១៨២២និងស្លាប់នៅឆ្នាំ១៨៩៣។
៣២៖ លោក William Howard Taft ទ្រព្យសម្បត្តិជាទឹកប្រាក់៣ លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៩០៩ ដល់ឆ្នាំ១៩១៣ កើតនៅឆ្នាំ១៨៥៧ និងស្លាប់នៅឆ្នាំ១៩៣០។
៣៣៖ លោក Franklin Pierce ទ្រព្យសម្បត្តិជាទឹកប្រាក់២ លានដុល្លារ គណបក្សប្រជាធិតេយ្យ កាន់អំណាចពីឆ្នាំ១៨៥៣ ដល់ឆ្នាំ១៨៥៧ កើតនៅឆ្នាំ១៨០៤ និងស្លាប់នៅឆ្នាំ១៨៦៩។
៣៤៖ លោក William McKinley ទ្រព្យសម្បត្តិជាទឹកប្រាក់១ លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៨៩៧ ដល់ឆ្នាំ១៩០១ កើតនៅឆ្នាំ១៨៤៣ និងស្លាប់នៅឆ្នាំ១៩០១។
៣៥៖ លោក Warren G. Harding ទ្រព្យសម្បត្តិជាទឹកប្រាក់១ លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៩២១ ដល់ឆ្នាំ១៩២៣ កើតនៅឆ្នាំ១៨៦៥ និងស្លាប់នៅឆ្នាំ១៩២៣។
៣៦៖ លោក James Buchanan ទ្រព្យសម្បត្តិជាទឹកប្រាក់ទាបជាង១លានដុល្លារ គណបក្សប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ១៨៥៧ ដល់ឆ្នាំ១៨៦១ កើតនៅឆ្នាំ១៧៩១ និងស្លាប់នៅឆ្នាំ១៨៦៨។
៣៧៖ លោក Abraham Lincoln ទ្រព្យសម្បត្តិជាទឹកប្រាក់ទាបជាង១លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៨៦១ ដល់ឆ្នាំ១៨៦៥ កើតនៅឆ្នាំ១៨០៩ និងស្លាប់នៅឆ្នាំ១៨៧៥។
៣៨៖ លោក Andrew Johnson ទ្រព្យសម្បត្តិជាទឹកប្រាក់ទាបជាង១លានដុល្លារ គណបក្សសហភាពជាតិ និងប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ១៨៦៥ ដល់ឆ្នាំ១៨៦៩ កើតនៅឆ្នាំ១៨០៨ និងស្លាប់នៅឆ្នាំ១៨៧៥។
៣៩៖ លោក Ulysses S. Grant ទ្រព្យសម្បត្តិជាទឹកប្រាក់ ទាបជាង១លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៨៦៩ ដល់ឆ្នាំ១៨៧៧ កើតនៅឆ្នាំ១៨២២ និងស្លាប់នៅឆ្នាំ១៨៨៥។
៤០៖ លោក James Garfield ទ្រព្យសម្បត្តិជាទឹកប្រាក់ ទាបជាង១លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៨៨១ ដល់ឆ្នាំ១៨៨១ កើតនៅឆ្នាំ១៨៣១ និងស្លាប់នៅឆ្នាំ១៨៨១។
៤១៖ លោក Chester A. Arthur ទ្រព្យសម្បត្តិជាទឹកប្រាក់ ទាបជាង១លានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៨៨១ ដល់ឆ្នាំ១៨៨៥ កើតនៅឆ្នាំ១៨២៩ និងស្លាប់នៅឆ្នាំ១៨៨៦។
៤២៖ លោក Woodrow Wilson ទ្រព្យសម្បត្តិជាទឹកប្រាក់ ទាបជាង១លានដុល្លារ គណបក្សប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ១៩១៣ដល់ឆ្នាំ១៩២១ កើតនៅឆ្នាំ១៨៥៦ និងស្លាប់នៅឆ្នាំ១៩២៤។
៤៣៖ លោក Calvin Coolidge ទ្រព្យសម្បត្តិជាទឹកប្រាក់ទាបជាងមួយលានដុល្លារ គណបក្សសាធារណរដ្ឋ កាន់អំណាចពីឆ្នាំ១៩២៣ដល់ឆ្នាំ១៩២៩ កើតនៅឆ្នាំ១៨៧២ និងស្លាប់១៩៣៣នៅឆ្នាំ។
៤៤៖ លោក Harry S. Truman ទ្រព្យសម្បត្តិជាទឹកប្រាក់ទាបជាង១លានដុល្លារ គណបក្សប្រជាធិបតេយ្យ កាន់អំណាចពីឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៥៣ កើតនៅឆ្នាំ១៨៨៤ និងស្លាប់នៅឆ្នាំ១៩៧២។
សូមបញ្ជាក់ថា ដោយសារលោកប្រធានាធិបតី Grover Cleveland កាន់អំណាចពីរអាណិត្ត តែមិនបន្តបន្ទាប់គ្នាគឺពីឆ្នាំ១៨៨៥ដល់ឆ្នាំ១៨៨៩ និងពីឆ្នាំ១៨៩៣ដល់ឆ្នាំ១៨៩៧ ហេតុនេះលោកក្លាយជាប្រធានាធិបតីទី២២ផង និងទី២៤ផង ដែលនាំឱ្យក្នុងបញ្ជីនេះមានតែប្រធានាធិបតី៤៤នាក់ប៉ុណ្ណោះ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
លោក Donald Trump