ព័ត៌មានកីឡា៖ Man United បានលាតត្រដាងពីគម្រោងយុទ្ធសាស្ដ្រថ្មីដែលក្លឹបនឹង ដាក់ឲ្យអនុវត្ដនារដូវកាលក្រោយនេះ គឺ 4-3-3 ដែលក្នុងនោះផងដែរ លោក Louis Van Gaal ក៏នឹងផ្លាស់ជើងប្រយុទ្ធជាថ្មីគឺ លើកខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសមក ដាក់ក្នុងខ្សែប្រយុទ្ធវិញ ព្រោះកីឡាកររូបនេះកាលរពីរដូវកាលមុន ក្លឹបបានដាក់ក្នុងខ្សែបម្រើស្ទើរតែមួយរដូវកាលទៅហើយ។
គម្រោងថ្មីរបស់ លោក Louis Van Gaal គឺ 4-3-3 ដែលលោកគ្រោងនឹង ដាក់ឲ្យហ្វឹកហាត់ជាបណ្ដើរៗហើយ និងមិនត្រឹមតែប៉ុណ្ណោះ លោក បានសម្រេចចិត្ដ លើកកីឡាករខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសឈ្មោះថា Wayne Rooney ឲ្យក្នុងមុខតំណែងរបស់ខ្លួនវិញហើយ ក្រោយពីមួយរយៈមុន កីឡាករត្រូវ ដាក់ឲ្យលេងក្នុងតំណែងខ្សែបម្រើ។
Wayne Rooney មានឱកាលអាចបានចូលលេងក្នុងខ្សែប្រយុទ្ធឡើងវិញគឺដោយសា តែក្លឹបទើបតែលក់ដាច់ កីឡាករ Robin van Persie ទៅឲ្យក្លឹប Fenerbahçe របស់ប្រទេសទួរគី ដូច្នេះគឺមានតែកីឡាករ តែម្នាក់គតដែលសាកសម នឹងមុខតំណែងខ្សែប្រយុទ្ធជួរកណ្ដាលមួយនេះ ។
Wayne Rooney គឺជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្ដែស្ទើរតែមួយ រដូវកាលកន្លងផុតទៅក្នុងរដូវកាល Premier League លោក Louis Van Gaal បានសម្រេចចិត្ដផ្ទេរកីឡាករ ចូលទៅ ខ្សែបម្រើទៅវិញ ដែលនៅបន្ទាប់ពីកីឡាករ Robin van Persie ខ្សែប្រយុទ្ធជួរកណ្ដាល។
គូសបញ្ជាក់ផងដែរថា Man United លក់ដាច់ Robin van Persie បានត្រឹមតែ ៤.៨ លានផោនតែប៉ុណ្ណោះ ខណៈដែលតម្លៃនេះ បានធ្វើឲ្យថ្នាក់ដឹកនាំក្លឹប Arsenal គឺលោក Arsene Wenger មានការស្ដាយក្រោយ ស្ទើរតែបោកក្បាល ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .telegraph