CamNews

តារា 

គង់ វង្សយ៉ាទី បាត់​ទូរស័ព្ទ​ iPhone 6 Plus តម្លៃ​ជិត​១​​ពាន់​ដុល្លារ

ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនី ក្នុងកម្មវិធី “រាត្រីកម្សាន្ត” ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន កញ្ញា គង់ វង្សយ៉ាទី ថ្មីៗនេះ បានចេញមុខប្រកាស ប្រាប់ជាសាធារណៈ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ថាទូរស័ព្ទ ជាទីស្រលាញ់ របស់នាង បានបាត់ហើយ ដោយសារតែមានអ្នកលួច ។

ពិធីការិនីស្រីស្រស់ក្មេង កំពុងតែចាប់ផ្តើមឡើងកូដ កញ្ញា គង់ វង្សយ៉ាទី បានប្រាប់នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយសរសេរសារ ជាភាសាខ្មែរថា “ស៊យអីក៏ស៊យម្ល៉េះខ្ញុំ បាត់ iPhone 6 plus ជាទីស្រលាញ់ហើយ….” ។ នាងសរសេរនៅក្នុង Comment ទៀតថា ការបាត់ទូរស័ព្ទស៊េរីទំនើប តម្លៃជាង៨០០ដុល្លារនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន អះអាង ការបាត់ទូរស័ព្ទនេះមិនមែន ជារឿងចៃដន្យឡើយ ពោលគឺមានអ្នកចូលរួម ក្នុងពិធីជប់លៀងមួយ កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅមានចេតនាលួចយកទៅ ប៉ុន្តែនាងមិនបានដឹងទេថា បុគ្គលនោះ ជាអ្នកណាឡើយ ។

បន្ទាប់ពី គង់ វង្សយ៉ាទី បានប្រកាសថា បាត់ទូរស័ព្ទ iPhone 6 Plus ឲ្យគេឯងដឹង ក្នុងសង្គមហ្វេសប៊ុក ជាសាធារណៈមក នាងក៏បានបញ្ចេញ Comment ត្អូញត្អែរថា នាងអត់មានលុយទិញទូរស័ព្ទថ្មីទេ ព្រោះជារបស់ទំនើប មានតម្លៃថ្លៃ ត្រូវសន្សំលុយច្រើនថ្ងៃ ទើបទិញបានមកវិញ បើទោះបីនាង ជាតារាល្បី មានការងារ ជាប់ជាប្រចាំ ក៏ដោយ ព្រោះចំណូលដែលបានមក ពីសិល្បៈ ក៏ត្រូវចំណាយ ទៅលើរបស់របរផ្សេង ច្រើនមុខទៀតដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh