CamNews

តារា 

អ្នកមានគុណទីមួយរបស់ ងួន ចាន់ដេវីត ចេញមុខបកស្រាយហើយ

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ តារាចម្រៀង លោក ងួន ចាន់ដេវីត ចត់បាយជាមួយនិងសម្តីបុរសលេងហ្វេសប៊ុកម្នាក់ដែលនិយាយថា លោកភ្លេចកំណើត ព្រមទាំងអ្នកមានគុណទាំងពីរ ហើយទី ១ គឺលោក សីហា ហា និងកំពូលតារាចម្រៀងស្រីគឺ អ្នកនាង ពេជ្រ សោភា ។ 

ឥលូវនេះយើងងាកមកអារម្មណ៍ជាមួយសារបង្ហោះរបស់ ម្ចាស់បទ "មនុស្សស្រីដែលខ្ញុំស្រលាញ់" បានលើកឡើងនៅក្នុងបណ្តាញសង្គម កាលពីម្សិលមិញនេះថា "លោក សីហា ហា បានប្រាប់ខ្ញុំថាគាត់មិនដែលស្គាល់ក្មេងម្នាក់ដែលនិយាយពីបញ្ហាររបស់ពួកខ្ញុំឡើយ អរគុណ បងសីហា ហា ដែល បកស្រាយប្រាប់ប្អូន ពួកយើងអភ័យទោសអោយគ្នាទៅវិញទៅមក នឹង ប្រើជីវិតរស់នៅរៀងខ្លួន សូមជ្រាប  ផ្តាំទៅប្អូនប្រុសម្នាក់នោះប្អូនកំពុងបង្ករបញ្ហាដល់គាត់ហើយទាំងដែលគាត់មិនដែលស្គាល់ប្អូនផង សូមប្អូនធ្វើការសុំទោសទៅកាន់គាត់ភ្លាម អរគុណ" ៕

-ចុចអាន ៖ ងួន ចាន់ដេវីត តបទាំងកំហឹងទៅកាន់គាំទ្រ ក្រោយនិយាយថា លោកជាមនុស្សភ្លេចដើមកំណើត


ដោយ​ ៖ គន្ធា


Tags: G-davit Tep boprek Pich sophea