បើយោងតាមប្រភពសារព័ត៌មាន News.sky ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ
បានអោយដឹងថា លោកតាវ័យ 70 ឆ្នាំម្នាក់ត្រូវបានក្រុមភា្នក់ងារប៉ូលីសបានធ្វើការជួយ
សង្រ្គោះ បន្ទាប់ពីគាត់បានជាប់ទៅនឹងក្រហែងភ្នំ ប្រទេសអូទ្រីស អស់រយៈពេលដល់ទៅ
6 ថ្ងៃ។
គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍បានអោយដឹងថា លោកតាដែលមានវ័យ 70 ឆ្នាំ
នឹងមានសញ្ជាត្តិជាជនជាតិអាល្លីម៉ង់ បានជាប់កាំងទៅនឹងក្រហែងភ្នំ Laengentaler Weisskogel
នាភាគខាងលិចប្រទេសអូទ្រីស ដល់ទៅរយៈពេល ៦ ថ្ងៃឯណោះ បន្ទាប់ពីមានការធ្វេសប្រហែស
ខណៈពេលដែលគាត់កំពុងឡើងភ្នំ។
លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មានដដែលបានបន្ថែមថា លោកតាដែលសុំមិន
បញ្ជេញឈ្មោះរូបនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានជួយសង្គ្រោះ ដែលក្រោយ
មកក៏មានការបញ្ជាក់អះអាងពីលោកវេជ្ជបណ្ឌិតផងដែរថា គាត់គ្មានគ្រោះថ្នាក់ដល់ជីវិតអ្វីនោះទេ
ពោលគឺ គាត់គ្រាន់តែរាងអស់កំលាំងបន្តិច នឹងសីតុណ្ហភាពក្នុងខ្លួនរាងត្រជាក់បន្តិច។
គួររំឮកផងដែរថា បើយោងតាមសម្តីប៉ូលីសបានបញ្ជាក់យ៉ាងច្បាស់ នឹងលាន់មាត់ថា ៖ លោកតាវ័យ
70 ឆ្នាំម្នាក់នេះពិតជាមានសំណាងមែន ដោយគាត់នៅតែបន្តមានជីវិត ស្របពេលដែលគាត់បាន
ជាប់កាំងទៅនឹងក្រហែងភ្នំដល់ទៅ 6 ថ្ងៃ ដោយមិនមានអាហារបរិភោគអ្វីនោះទេ តែសំណាងដែរ
ដែលលោកតាមានទឹកនៅជាប់នឹងខ្លួន៕
ដោយ ៖ មង្គល
ប្រភព ៖ news.sky