យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ ស្រាវជ្រាវផ្នែកដែនសមុទ្រ របស់ប្រ
ទេសអង់គ្លេស កាលពីពេលថ្មីៗនេះថា សត្វខ្យងម៉្យាងដែលមានរូបរាងចម្លែកត្រូវរកឃើញ
នៅក្នុងដែនសមុទ្រដ៏ជ្រៅមួយ។
លោក Gerat Tarling សាស្រ្ដាចារ្យសាកលវិទ្យាល័យ Cambridge ចក្រភពអង់គ្លេស បាន
និយាយថា សត្វខ្យងមួយក្បាលនេះ ត្រូវបានគេរកឃើញនៅក្នុងមហាសមុទ្រអង់តាក់ទិក។
លោកបានបន្ដថា នៅចំពីមុខមាត់ខ្យង គឺមានដុះនូវសារធាតុម៉្យាង ដែលបង្កដោយសារធាតុ
កាបូនឌីអុកស៊ីត និងសារធាតុកំណកម្ទេចបាតុសមុទ្រ។ លោកបានបន្ថែមថា សារធាតុដែល
មាននៅលើមាត់ខ្យងនោះ គឺរងនូវសារធាតុពុលយ៉ាងខ្លាំង នៅពេលដែលទឹកចុះត្រជាក់។
ទោះបីជាយ៉ាងណាក៏ដោយ ការរកឃើញនូវ សត្វប្លែកៗក្នុងដែនសមុទ្រ គឺជាការរកឃើញនូវ
សម្ធិផលថ្មីផ្សែងទៀត សម្រាប់អោយមនុស្សជំនាន់ក្រោយបានដឹង ឃើញ និងចង់សិក្សាស្រាវ
ជ្រាវបន្ដទៀត៕
ដោយ៖ មឿន
ប្រភព៖ research