CamNews

ម៉ូដែល 

ចង់ឱ្យរូបរាងមានសភាពស្រឡូន ត្រូវតែចេះជ្រើសរើស សម្លៀកបំពាក់

ទន្ទឹមនឹងភាពជឿជាក់ទៅលើរាងកាយរបស់ខ្លួន និងសាកល្បងសម្លៀកបំពាក់បែបថ្មី ការជ្រើស
រើស និង mix សម្លៀកបំពាក់ ក៏ជាកត្តាសំខាន់ ជួយឱ្យរូបរាងរបស់អ្នក មានភាពស្រឡូនជាងមុន។

បើទោះជារូបរាងរបស់អ្នកមានភាពអវិជ្ជមានណាមួយក៏ដោយ ឱ្យតែយល់ច្បាស់អំពីរបៀបជ្រើស
រើសសម្លៀកបំពាក់ នោះអ្នកនឹងអាចកែលំអរាងរៅរបស់ខ្លួន និងក្លាយជាមនុស្សស្រស់ស្អាតក្នុង
ក្រសែភ្នែករបស់អ្នកដទៃ ចាប់ពី street style ប្រចាំថ្ងៃ រហូតដល់សម្លៀកបំពាក់ចូលរួមព្រឹត្ដិការណ៍
ធំៗ។ ដើម្បីយល់ច្បាស់ សូមស្វែងយល់អំពីអាថ៌កំបាំងនៃការជ្រើសរើសសម្លៀកបំពាក់ ដែលអាច
ជួយឱ្យអ្នកមានរូបរាងស្រឡូន គួរជាទីទាក់ទាញ ដូចខាងក្រោម!
 
១. ម៉ូដែល Peplum

ជាមួយនឹង រចនាចុងអាវបែបលាធំដូចម៉ូដែលនេះ  មនុស្សជាច្រើនតែងយល់ច្រឡំថា  ម៉ូដែល
peplum នេះ នឹងធ្វើឱ្យពួកគេមានរូបរាងកាន់តែធំ ប៉ុន្ដែជាក់ស្ដែង peplum សមស្របជាមួយនឹង
នារីដែលមានរូបរាងធំ ជាជាងនារីដែលមានរាងស្រឡូន។ ដោយសារតែចុងអាវលាធំ និងត្រង់
ចង្កេះរឹបបែបនេះ អ្នកនឹងឃើញថា រង្វង់ទីពីររបស់ខ្លួនលេចចេញនូវរូបរាងអក្សរ S ដ៏ទាក់ទាញ។

២. ម៉ូដែល Bodysuit



ប្រសិនអ្នកយល់ថា រូបរាងរបស់ខ្លួនមិនស្អាត និងមិនអាចស្លៀកពាក់ខោអាវរឹបរាង ដូចម៉ូដែល
bodysuit នោះអ្នកយល់ច្រឡំធំហើយ។ តាមពិត bodysuit ត្រូវបានបង្កើតឡើងដើម្បីជួយធ្វើឱ្យ
រូបរាងរបស់អ្នកបានស្រឡូនជាងធម្មតា ពិសេសគឺរង្វង់ទីពីរ។ បណ្ដាឈុត bodysuit ដែលមាន
សភាពយឺតត្រូវតាមស្ដង់ដា វានឹងត្រូវបានផលិតអំពីវត្ថុធាតុក្រាស និងមានសម្ពាធគ្រប់គ្រាន់
ដើម្បីធ្វើឱ្យពោះរបស់អ្នករៀបស្មើ ប៉ុន្ដែក៏មិនបង្កការលំបាកដល់អ្នកប្រើប្រាស់។ ការរួមផ្សំរវាង
bodysuit និងខោ ឬសំពត់ ក៏ជួយឱ្យអ្នកអាចចៀសវាងបាននូវបញ្ហាចុងអាវសល់វែង ដែលជា
ហេតុអាចនាំឱ្យរូបរាងរបស់អ្នក មើលទៅធំជាងមុន។

៣.ស្លៀកពាក់ខោអាវមានពណ៌ងងឹត និងពណ៌តែមួយ

 

ការប្រើប្រាស់សម្លៀកបំពាក់ពណ៌ងងឹត ពិសេសគឺពណ៌ខ្មៅ ដើម្បីជួយឱ្យរូបរាងមានសភាព
ស្រឡូន ប្រហែលមិនមែនជារឿងថ្មីនោះទេ ប៉ុន្ដែ ដើម្បីប្រែក្លាយវាឱ្យមានលក្ខណៈប្លែកភ្នែក
អ្នកគួរជ្រើសរើសឈុតដែលមានក្រឡា។ ប្រសិនមិនចង់ស្លៀកពាក់ឈុតខ្មៅទាំងស្រុង អ្នកក៏
អាចស្លៀកខោវែងរឹបរាងពណ៌ខ្មៅ និងស្បែកជើងពណ៌ខ្មៅ ដើម្បីជួយធ្វើឱ្យជើងមានរូបរាងវែង ក្រោយមកអាចប្រើប្រាស់អាវពណ៌អ្វីមួយដើម្បីបង្កើតចំណុចលេចធ្លោ។

 

ដោយ ៖ តារា
ប្រភព ៖ K14


Tags: slimmer fashion mix dress Peplum Bodysuit monochrome