CamNews

ម៉ូដែល 

នារីខ្នងវែង ជើងខ្លី គួរស្លៀកពាក់បែបណា ទើបស្អាត ?

ក្នុងចំណោម​មនុស្ស ១០នាក់ ប្រហែល​ជាមាន​មនុស្ស​ចំនួន ៥នាក់ ជួប​បញ្ហា​ទាក់ទិន​នឹង​ការ​ស្លៀកពាក់ នៅពេលដែល​ពួកគេ​មាន​ជើង​ខ្លី និង​ខ្នង​វែង។

ស្ទីល​ស្លៀក​ពាក់​នេះ ស័ក្ដិ​សម​សម្រាប់​នារី​ជើង​ខ្លី ខ្នង​វែង​ (រូប​ភាព​អ៊ីនធើរណិត)


ស្ដ្រី​ទាំងឡាយ មិនថាតែ​មានមុខមាត់​ស្រស់ស្អាត ឬ​អាក្រក់ នៅពេល​ស្លៀកពាក់ ពួកគេ​តែងតែ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​មិន​ស័ក្ដិ​សមជា​មួយឈុត​សម្លៀកបំពាក់​ដែល​ពួកគេ​ប្រើប្រាស់ ខណៈដែល​ខ្នង​ពួកគេ​វែង និង​ជើង​ខ្លី។ នេះ​ជា​បញ្ហា​ដែល​នារី​ជាច្រើន​ងាយ​ជួបប្រទះ ប៉ុន្ដែ​វា​ក៏​ងាយស្រួល​ដោះស្រាយ។

សូម​ស្វែងយល់​អំពី​វិធី​ខាងក្រោម ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ ៖

វិធី​ទីមួយ ៖

គោល​ការ​ដំបូង ក៏ដូចជា​គោល​ការរួម​សម្រាប់​ស្ដ្រី គឺ​អូសបន្លាយ​ជើង​ទាំងពីរ។ ប្រវែង “ស្រមោល” ដែល​អ្នក​បង្កើតឡើង​សម្រាប់​ជើង នឹង​ជួយ​ឱ្យ​រូបរាង​ទាំងមូល​ស្មើ​លើ ស្មើ​ក្រោម ដូច្នេះ ការពាក់​ស្បែកជើងកែងចោត​ខ្ពស់​គឺជា​ជម្រើស​សំខាន់​មួយ។ ចូរ​ពាក់​ស្បែកជើង​កែង ដែលមាន​រាង​តូច និង​ជៀសវាង​ស្បែកជើង​ដែលមាន​ខ្សែក្រវាត់​លេចធ្លោ នៅត្រង់​កជើង។

ប្រវែង​របស់​អាវ ក៏​ជា​កត្តា​មួយ​ជួយ​សម្រេច​នូវ​ប្រវែង​របស់​ផ្នែក​ខាងលើ​នៃ​រាងកាយ។ គួរ​ពាក់អាវ​ខ្លី​ល្មម ដើម្បី​កាត់បន្ថយ​ភាព​វែង​របស់​ដងខ្លួន។ ទន្ទឹមនឹងនេះ ការពាក់​អាវយឺត​វែង ឬ​រ៉ូ​ប​វែង​ត្រឹម​គល់ភ្លៅ រួម​នឹង​ស្បែកជើង​កែង​ខ្ពស់ កាន់តែ​ប្រសើរ។

វិធី​ទី​ពីរ ៖

អ្នក​មិនគួរ​ពាក់អាវ​ដែលមាន​រឹប​ត្រង់​ត្រគាក ព្រោះ​វា​នឹងធ្វើ​ឱ្យ​ខ្នង មាន​សភាព​វែង​ជាង​មុន។ ប្រការនេះ មានន័យថា អ្នក​គួរតែ “ធ្វើជា​មិ​ត្ដ” ជាមួយ​រ៉ូ​ប នឹង​ខោ​គូទ​វែង។ ម្យ៉ាងទៀត អ្នក​ក៏​មិនគួរ​ចូលចិត្ត​ខោ​ស្ទើរ​វែង​ស្ទើរ​ខ្លី​នោះដែរ ដោយសារ​ថា ជើង​របស់​អ្នក មើលទៅ កាន់តែ​ខ្លី​ថែម​មួយកម្រិត​ទៀត។

ជំនួស​មកវិញ អ្នក​គួរប្រើ​ប្រាស់​អាវ crop-top (អាវ​បង្ហាញ​ផ្ចិត) និង​ខោខ្លី​គូទ​វែង។ ទន្ទឹមនឹងនេះ​ស្បែកជើង​បាត​ក្រាស់​ក៏​ជា​ជម្រើស​ល្អ ដើម្បី​ជួយ​បង្កើន​កម្ពស់ និង​ភាព​ដោយឡែក​របស់​អ្នក។

វិធី​ទី​បី ៖

ចូរ​ជ្រើសរើស​ពណ៌​ងងឹត ឬ​ពណ៌​ដូចគ្នា សម្រាប់​ល្វែង​ក្រោម និង​ពណ៌​ភ្លឺ ឬ​អាវ​មាន​រូប​លេចធ្លោ សម្រាប់​ល្វែងលើ។ វិធី​នេះ នឹង​ទាក់ទាញ​ការចាប់អារម្មណ៍​មកលើ​រាងកាយ​ផ្នែក​ខាងលើ ហើយ​វា​ក៏​ជួយ​ឱ្យ​រូបរាង​ទាំងមូល មាន​ភាពស្មើគ្នា។

វិធី​ទី​បួន ៖

ឈុត​នេះ​ជួយ​ឱ្យ​ជើង​ខ្លី​ ប្រែ​ក្លាយ​ជា​វែង​ (រូប​ ៖ chictopia)


រ៉ូ​ប​ខ្លី Bear skirt (រ៉ូ​ប​ខ្លី មាន​ជើង​លា​ធំ) និង​ស្បែកជើង​កវែង ជា​របស់​ពិសេស​ជួយ​ឱ្យ​ជើងបាន​វែង។ ជាមួយនឹង​រ៉ូ​ប​ខ្លី មាន​ជើង​ធំ ស្បែកជើង​មាន​ករាង​វែង​បន្ដិច រួម​នឹង​អាវ​សិ​មិ​ស​ធម្មតា នោះ​អ្នក​មិនចាំបាច់​បារម្ភ​អំពី​ជើង​ខ្លី ខ្នង​វែង​របស់​អ្នក​ទៀតឡើយ។

វិធី​ទី​ប្រាំ ៖

អាវធំ​ក្រៅ​ដែលមាន​ប្រវែង​ស្ទើរ និង​អាវធំ​បែប​កីឡា​ដែលមាន​ចំណុច​លេចធ្លោ​ត្រង់​លើ​ចង្កេះ គឺជា​ឈុត​ដែល​ស័ក្ដិសម​សម្រាប់​នារី​ខ្នង​វែង ជើង​ខ្លី។ ដូច​ទៅនឹង​នារី​ដែលមាន​មាឌធំ ឬ​ស្គម នារី​មាន​ខ្នង​វែង ជើង​ខ្លី ក៏​អាច​ប្រើប្រាស់​ឥទ្ធិពល​របស់​ពណ៌​ឆ្នូត ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

 

អត្ថបទ​សំខាន់​ៗគួរ​ចាប់​អារម្មណ៍ ៖

ទាយ​មារយាទ​នារី តាមរយៈ​ប្រភេទ ស្បែកជើង

street style ដ៏ស្រស់ស្អាត និងកក់ក្ដៅរបស់នារីវ័យក្មេង សម្រាប់រដូវរំហើយ

យុវវ័យគួរស្លៀកពាក់ បែបណា ដើម្បីលេចធ្លោ នារដូវរំហើយ?



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ k14



Tags: tips Dress clothes Short Legs Long Torso