CamNews

តារា 

គង់ ច័ន្ទស្រីមុំ និង គឹម សីហា ដាក់​គម្រោង​យក​កូន​ភ្លាម ក្នុង​ឆ្នាំ​នេះ​ក្រោយ​រៀបការ​រួច

(ភ្នំពេញ)៖ ចំណងស្នេហារវាងតារាស្រី​ល្បីទាំងសម្រស់ និងមុខជំនួញរកស៊ី កញ្ញា​ គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ពេលនេះបាន​ឈានដល់ផ្លូវជីវិត នៃគូអនាគតស្វាមី-ភរិយា ស្របតាមច្បាប់ ប្រពៃណីចាស់ទុំហើយ ខណៈ​នៅ​ថ្ងៃ​ទី១៤ ខែមិនា ឆ្នាំ២០១៦ខាងមុខនេះ ពួកគេ​នឹងចូលរោងការជាផ្លូវការ បន្ទាប់ពីផ្តើមស្នេហ៍​យ៉ាងផ្អែមល្ហែមរួមគ្នា អ​ស់រយៈ​ពេលជិត១០ឆ្នាំ មកនោះ។

ពិធីរៀបអាពាហ៍ពិពាហ៍ ដែលត្រៀមអញ្ជើញភ្ញៀវចូលរួម ប្រមាណជាង៧០តុ នៅសណ្ឋាគារសូភីតែល ភ្នំពេញ​ភូគីត្រា ត្រូវបានគេដឹងថា តារាសម្តែង ស្រីចង្កាស្រួច កញ្ញា គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា គឺមានគម្រោងត្រៀម ចំណាយលុយរហូតខ្ទង់ជាង១០ម៉ឺដុល្លារឯណោះ ដើម្បីជាការ​លើក​កិ​ត្តិយសពួកគេ និងក្រុមគ្រួសារទាំងមូល។ ភ្ញៀវដែលតារាស្រី​ គង់ ច័ន្ទស្រីមុំ អញ្ជើ​ញភាគច្រើន ជាភ្ញៀវខាងឪពុក-ម្តាយ រី​ឯអ្នកសិល្បៈរួមអាជីព ក៏មានចំនួនច្រើនដែរ។

បើតាមការឲ្យដឹង ពីសំណាក់សាម៉ីខ្លួន កញ្ញា គង់ ច័ន្ទស្រីមុំ បាននិយាយថា ថ្វីដ្បិតតែការរៀប​អា​ពាហ៍ពិពាហ៍របស់នាង ពេលនេះហាក់មានភាព ប្រញាប់ពេកបន្តិចមែន តែមិនជាបញ្ហាចោទ​ខ្លាំងសម្រាប់ពេលវេលា នៃការរៀបចំពិធីអាពាហ៍ពិពាហ៍នេះឡើង ព្រោះអ្វីដែលនាងត្រូវធ្វើ និងចំណាយគឺមានគ្រប់គ្រាន់ អស់ហើយ។

ជាមួយគ្នា នឹងការបង្ហាញក្តីរំភើប ស្របពេលថ្ងៃបន្លឺ​ភ្លេងបាយខុនចងដៃ ក្រាបផ្ទឹមរួមគ្នា កាន់តែខិតជិតមកដល់ ក្នុងពេលឆាប់ៗនេះដែរ កញ្ញា គង់ ច័ន្ទស្រីមុំ ក៏បានបង្ហើបប្រាប់ពីគម្រោង យកកូនក្នុងឆ្នាំនេះដែរថា នាង​និងលោក គឹម សីហា បានសម្រេចគ្នារួចហើយថា បន្ទាប់ពីរៀបការរួចពួកគេ នឹងចាប់ផ្តើម​យក​កូនភ្លាម​តែម្តង ព្រោះរឿងដែលសំខាន់ គឺកំណត់យកឆ្នាំនេះ ជាឆ្នាំហុងស៊ុយនាំលាភសំណាង​ ស​ម្រា​ប់គ្រួសារ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Kong chan vecheka Star news local news