CamNews

ព័ត៌មានជាតិ 

ក្មេងប្រុសដែលនិយាយបាន ១៥ ភាសា បានធ្វើអំពើល្អជូនមិត្តរួមថ្នាក់ (វីដេអូ)

សៀមរាប ៖ សាលីក ត្រូវបានគេស្គាល់ថា ជាក្មេងប្រុសដែលចេះនិយាយបានដល់ទៅ ១៥ ភាសា ឯណោះ​ ហើយប្អូនគឺជាអ្នកដើរលក់វត្ថុអនុស្សាវរីយ៍នៅតាមប្រាសាទនាៗ ក្នុងខេត្តសៀមរាប ។​

ដោយសារតែទទួលបានកេរ្តិ៍ឈ្មោះល្បីតៗគ្នាជាមួយនិងទេពកោសល្យដ៏អស្ចារ្យរបស់ប្អូន សាលីក បានទទួលអំណោយជាច្រើនពីជនសប្បុរសមួយចំនួនផងដែរ ។ ដោយសារតែទឹកចិត្តដ៏ល្អរបស់ក្មេងប្រុសរូបនេះ សាលីក បានយកនំចំណីខ្លះៗទៅចែកជូនមិត្តរួមថ្នាក់របស់ខ្លួន ។ នេះនិយាយបានថា នេះគឺជាអំពើល្អដែលគួរឲ្យយកគំរូ នៅពេលដែលខ្មែរចេះចែករំលែកគ្នាបែបនេះ ៕

ដោយ ៖ គន្ធា


Tags: Local news Social news