CamNews

តារា 

ចំណុចពិសេសដូចគ្នាបេះបិទ ដែលអ្នកមិនធ្លាប់ដឹងពី នាង Bella និងសត្រូវស្នេហាគឺ នាង Pancake!

ព័ត៌មានកំសាន្ត ៖ អ្នករាល់គ្នាប្រហែលជាបានដឹងរួចមកហើយថា សង្សាររបស់តារាសម្តែងថៃដែលធ្លាប់មកកាន់ប្រទេសកម្ពុជា គឺនាង Bella ranee ត្រូវបានគេដឹងថា​ នាងមានមិត្តប្រុសរួចទៅហើយ គាត់មានឈ្មោះថា លោក weir sukollawat ដែលត្រូវជាអតីតមិត្តប្រុសរបស់នាង Pancake khemanit ដែលជាតារាសម្តែងរាងខ្ពស់ស្រលះ និងមានល្បីឈ្មោះមួយដួងដែរ នៅក្នុងប្រទេសថៃ ។ 

ដោយសារតែស្រលាញ់មិត្តប្រុសខ្លាំងពេក ទើបធ្វើឲ្យតារាស្រីមុខស្លូតបូតនាង Bella បានស្នើរសុំមិត្តប្រុសរបស់នាងមិនឲ្យថតរឿង ឬស្ពតពាណិជ្ជកម្មជាមួយនិងនាង Pancake ព្រោះខ្លាចបង្កាត់ភ្លើងស្នេហ៏ចាស់ ប៉ុន្តែវាគ្រាន់តែជាអារម្មណ៏ប្រច័ណ្ឌ របស់មនុស្សស្រីទូទៅចំពោះគូស្នេហ៏របស់ខ្លួនតែប៉ុណ្ណោះ ព្រោះនាង Pancake ក៏មានគូស្នេហ៏ថ្មីរួចទៅហើយដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា គេហទំព័រថៃបានសង្កេតឃើញចំណុចពិសេសដូចគ្នាបេះបិទ ដែលអ្នកមិនធ្លាប់ដឹងពី នាង Bella និងសត្រូវស្នេហាគឺ នាង Pancake ថា អ្នកទាំងពីរគឺជាតារាស្រីដែលតែងតែទៅណាមកណាជាមួយនិងគ្នាដូចគ្នា ឬអាចនិយាយបានថា ម្តាយរបស់តារាទាំងពីរដួងនេះគឺប្រៀបដូចជា មិត្តមួយរយឆ្នាំដែលនៅក្បែរពួកគេ មិនចេញទៅតាមកម្មវិធីណាមួយ ឬ ចេញទៅដើរលេងក្រៅប្រទេសក៏ដោយចុះ ៕


១. នាង Bella ranee ជាមួយនិងអ្នកម្តាយជាទីស្នេហា 






២. នាង Pancake khemanit ជាមួយនិងអ្នកម្តាយបណ្តូលចិត្ត 







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Bella ranee weir sukollawat Pancake khemanit