CamNews

តារា 

មិត្ដភក្ដិក្នុងក្រុមមិនសប្បាយចិត្ដ ខណៈ​ Darren Fletcher​ សម្រេចចាកចេញពី Manchester United

ព័ត៌មានកីឡា៖ រដូវកាលផ្ទេរជើងកីឡាករ ទើបតែបានបឹទ ហើយក្រុមមួយចំនួនក៏មានការត្រេកអរជាខ្លាំង នឹងចំណូលថ្មីដែលទើបតែមកដល់ ប៉ុន្ដែចម្លែក ត្រង់កីឡាកររបស់ Man United បែជាមានប្រតិកម្មទៅវិញ ខណៈដែរ Darren Fletcher សម្រេចចិត្ដចាកចេញពីក្រុម ដែលធ្លាប់មានប្រវត្ដិតស៊ូជាមួយគ្នារហូតដល់​ទៅ​២០ ឆ្នាំ។​

Darren Fletcher បានត្រូវ Man United សម្រេចលក់ទៅឲ្យក្រុម West Brom ដោយក្នុងតម្លៃ ០ ផោន ខណៈ​​ដែលកីឡាករធ្លាប់មានប្រវត្ដិតស៊ូជាច្រើនឆ្នាំមកហើយ ជាមួយ Man United ។ Fletcher បានសម្រេច​​ចូលក្នុង Man United តាំងតែពីឆ្នាំ ១៩៩៥ ។ ក្នុងឆាកជីវិតជាមួយ ក្រុម កីឡាករ បានសាងគុណសម្បត្ដិជាច្រើន​ជាពិសេស ៨ ឆ្នាំចុងក្រោយ ដែលកីឡាករបានចូលរូបការប្រកួតជួយឲ្យក្រុម អាចមានឱកាស ទទួលបាន​កេរ្ដិ៍ឈ្មោះល្អ ។ 

ក្នុងកំឡុងពេលនៃការបដិវត្ដថ្នាក់ដឹកនាំជាបន្ដបន្ទាប់ រហូតមកទល់ បច្ចុប្បន្ន Darren Fletcher ត្រូវបានជាប់​ឈ្មោះជាកីឡាករដ៏ឆ្នើមសម្រាប់ អ្នកគាំទ្ររបស់ Man United និង មិត្ដភក្ដិរូមក្រុម ។ ប៉ុន្ដែទោះជាយ៉ាងនោះ ក្ដីគ្រប់យ៉ាងបានប្រែប្រួលអស់ទៅហើយ ក្រោយពេលដែលកីឡាករបានសម្រេចចិត្ដ ចាកចេញ ពីក្រុមទៅ​កាន់ទឹកដីថ្មី ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ squawka


Tags: Sport News Manchester United Darren Fletcher