CamNews

តារា 

សុគន្ធ នីសា ទម្លាយថា ខ្លួន​កំពុង​តែ​មាន​អ្នក​ចង់​ជាន់​ពន្លិច

ភ្នំពេញ៖ តារាចម្រៀងស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា ជាតារាមួយដួង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមិនសូវមានរឿងរ៉ាវអាស្រូវ ឬក៏ព័ត៌មានមិនល្អឡើយ ។ តែអ្វីដែលធ្វើឲ្យទស្សនិកជន មានចម្ងល់នោះ គឺថ្មីៗនេះ នាងបានទម្លាយជា សាធារណៈ ថា នាងកំពុងតែមាន មារមកជ្រែក និងព្យាយាមចង់ជាន់ពន្លិចនាង ដោយបាក់ទឹកចិត្ត ស្ទើរតែចង់ចុះចាញម្ដងៗទៅហើយ ។

ជាទូទៅទស្សនិកជន ធ្លាប់តែបានឃើញ ស្នាមញញឹមភាពរីករាយ របស់អ្នកសិល្បៈសើចសប្បាយច្រៀងរាំ នៅលើកញ្ចក់ទូរទស្សន៍ ដោយធ្វើឲ្យអ្នកទស្សនា មានភាពសប្បាយរីករាយ អារម្មណ៍ស្រស់ថ្លា ប៉ុន្តែសម្រាប់ឆាកជីវិតឯកជន របស់តារាទាំងអស់នោះ ទស្សនិកជនមិនបាន ដឹងច្បាស់ទេថា ពួកគេបានជួបបញ្ហា មានទុក្ខសោក កម្រិតណា ឆ្លងកាត់ឧបសគ្គអ្វីខ្លះ ទម្រាំតែបានដើរទៅដល់ចំណុច ជោគជ័យសម្រាប់ជីវិត ។

ជាក់ស្ដែង តារាចម្រៀងសម្លេងពីរោះរណ្តំចិត្ត កញ្ញា សុគន្ធ នីសា បានរំលេចសារមួយទាំងអារម្មណ៍ ក្រៀមក្រំថា «ស្នាមញញឹមនេះ សម្រាប់អ្នកទាំងអស់គ្នា ព្រោះរាល់ពេលដែលមាន មនុស្សមិនល្អ ព្យាយាមចង់ជាន់ពន្លិចខ្ញុំម្តងៗ ធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត យ៉ាងខ្លាំង ហើយគ្មានចិត្ត នឹងចង់ធ្វើអ្វីទៀតទេ ប៉ុន្តែរាល់ពេលដែលខ្ញុំ មានចិត្តខំប្រឹងតស៊ូងើបទ្បើង ពីការជាន់ឈ្លី គឺខ្ញុំនឹកឃើញ អំពីស្នាមញញឹម និងការគាំទ្រស្រទ្បាញ់ ចូលចិត្ត និងតែងតែឲ្យតំលៃ មកលើរូបខ្ញុំ ។ទាំងនេះ គឺជាកំលាំងចិត្ត ធ្វើឲ្យខ្ញុំព្យាយាមបន្តទៀត ដូច្នេះហើយស្នាមញញឹមមួយនេះ សូមផ្តល់ឲ្យអ្នកទាំងអស់គ្នា ដោយចិ្តស្មោះ អរគុណអ្នកទាំងអស់គ្នា ខ្លាំងបំផុត» ។

ទាក់ទងទៅនឹងការលើកឡើង របស់ កញ្ញា សុគន្ធ នីសា នោះ បានធ្វើឲ្យអ្នកគាំទ្រ នាងជាច្រើន មានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើអ្នកណាដែល ជាដើមចម រិះគន់ជាន់ពន្លិច តារាក្នុងដួងចិត្តរបស់ពួកគេ តើគេធ្វើក្នុងន័យអ្វី? ហេតុអីបានជាតារារូបនេះ មានអារម្មណ៍ទុក្ខសោក ដល់ថ្នាក់បង្ហាញ ជាសាធារណៈបែបនេះ ?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh