CamNews

តារា 

អេឡិច ចិត្រា សម្ងំ​ រៀបចំខួបកំណើតស្ងាត់ៗ

ភ្នំពេញ៖ តារាចម្រៀង និងជាតារាសម្តែងប្រុស សង្ហារសាច់ស លោក អេឡិច ចិត្រា នៅរាត្រីយប់មិញនេះ បានរៀបចំកម្មវិធីជប់លៀងខួបកំណើត បែបលក្ខណៈធម្មតា ជួបជុំជាមួយមិត្តសិល្បៈមួយចំនួនតូច បែបស្ងាត់ៗខុសពីខួបកំណើតឆ្នាំមុនៗ ដែលលោកធ្លាប់តែចាយលុយ ខ្ទង់ម៉ឺនដុល្លារ រៀបចំទ្រង់ទ្រាយធំ បង្អួតទស្សនិកជន ។

តារាប្រុសរាងខ្ពស់ស្រឡះ កូនកាត់ចិន លោក អេឡិច ចិត្រា នៅរាត្រីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ម្សិលមិញនេះ មានវត្តមានតារាប្រុសស្រី ល្បីឈ្មោះជាច្រើន បានបង្ហាញវត្តមាន ចូលរួមជប់លៀងខួបកំណើត របស់តារាប្រុសរូបនេះយ៉ាងសប្បាយរីករាយ បើទោះជាកម្មវិធី នោះមិនមានអ្វីធំដុំក៏ដោយ។

បើតាមប្រភពពីអ្នកសិល្បៈ ដែលចូលរួមក្នុងពិធីជប់លៀងរបស់ លោក អេឡិច ចិត្រា បានប្រាប់ឲ្យដឹងថា តាមពិតទៅការរៀបចំពិធីជប់លៀងនេះ ម្ចាស់សាម៉ីខ្លួនគេមិនចង់ធ្វើទេ ដោយសារតែមាន ការមមាញឹកជាមួយការងារ ម្យ៉ាងទៀតការរៀបចំកម្មវិធីធំ គឺពិបាកនិងហត់ណាស់ ហេតុដូច្នេះ អេឡិច គេមិនចង់ធ្វើធំដុំទេ ។ តាមអេឡិចនិយាយថា ការរៀបចំពិធីជប់លៀងធំ គឺមិនសូវសប្បាយទេ ព្រោះថាមានភ្ញៀវចូលរួមច្រើន យើងរវល់តែមើលការខុសត្រូវភ្ញៀវ តែសម្រាប់ការរៀបចំពិធីតូចៗបែបនេះ គឺមានភាពជិតដិតជាមួយភ្ញៀវ និងសប្បាយច្រើនជាង ។

ដោយឡែក លោក អេឡិច ចិត្រា គេហទំព័រ Looking TODAY មិនអាចទាក់ទងទៅលោក ដើម្បីសាកសួរពីការរៀបចំ កម្មវិធីជប់លៀងយប់មិញនេះបានឡើយ ព្រោះថាទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh