CamNews

ព័ត៌មានអន្តរជាតិ 

មេដឹកនាំ កូរ៉េខាងជើង សម្រេចកាត់ទោស ប្រហារជីវិត ពូរបស់ខ្លួន ពីបទ ក្បត់ជាតិ

ព័ត៌មានអន្តរជាតិ ៖ លោក Jang Song Thaek ដែល ធ្លាប់តែមានឥទ្ធិពល និងត្រូវជាពូ របស់ មេដឹកនាំ កូរ៉េ ខាងជើង គីម ជុងអ៊ុន ត្រូវបានកាត់ទោស ប្រហារជីវិត ខណៈរដ្ឋាភិបាល ប្រទេសនេះ ពោលគឺ មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន ចោទប្រកាន់ពូរបស់ខ្លួន ពីទោសក្បត់ជាតិ នេះបើតាម ការអោយដឹងពី ទីភ្នាក់ងារ សារព័ត៌មានរដ្ឋ របស់ប្រទេសនេះ ចេញផ្សាយ កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ។

បន្ថែមពីលើនេះ បើតាមការអោយដឹងពី KCNA គូសបញ្ជាក់អោយដឹងថា "លោក Jang Song Thaek ត្រូវ បានចោទប្រកាន់ពីបទ ក្បត់ជាតិ ខណៈគាត់​ មានគំនិតប៉ុនប៉ង ផ្តួលរលំរដ្ឋ ដោយគ្រប់វិធីសាស្រ្តទាំងអស់ ជាមួយនឹងមហ្ឆិតា ដ៏ព្រៃផ្សៃរបស់ខ្លួន ក្នុងការដណ្តើមអំណាច កំពូលនៃគណបក្ស និងរដ្ឋ របស់ពួកយើង"។

កាលពីថ្ងៃច័ន្ទ កន្លងទៅ របបដឹកនាំប្រទេស ដាច់ដោយឡែកមួយនេះ បានចេញសេចក្តី ប្រកាសជាផ្លូវការ អោយដឹងថា លោក Jang ត្រូវបានបណ្តេញចេញពី ការិល័យរបស់ខ្លួន ខណៈជាប់ទាក់ទិន ទៅនឹងបទឧក្រិ ដ្ឋប្រព្រឹត្តិ អំពើពុករលួយ ពេស្យាចារ្យ និងគ្រឿងញៀន ជាដើម។ បន្ថែមពីលើនេះ របាយការណ៍ កាលពីថ្ងៃ ព្រហស្បត្តិ៍ កន្លងទៅនេះ ដោយ​ KCNA ក៏បានលើកឡើង ផងដែរថា ៖ ឧក្រិដ្ឋកម្មទាំងអស់ ច្បាស់ណាស់ គាត់គឺជាអ្នកធ្វើឡើង ខណៈករណីចោទ ប្រកាន់មួយនេះ ត្រូវបានលើកឡើង នៅក្នុងតុលាការ ស្របពេល ដែលគាត់ ពិតជាបានសារភាព ទោសកំហុស ។ មហាជន មកពីជុំវិញ ប្រទេស បានផ្ទុះកំហឹង ច្រឡោទខឹង នៅពេលដែលបានដឹងលឺ ថា លោក Jang ពិតជាបានជាប់ពាក់ព័ន្ទ នឹងឧក្រិដ្ឋកម្ម ទាំងអស់នេះ។

មន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកខាង ស៊ើបអង្កេត របស់សហរដ្ឋអាមេរិក បានប្រាប់ដល់ទីភ្នាក់ងារ សារព័ត៌មាន បរទេស nbcnews អោយដឹងថា សហរដ្ឋអាមេរិក គ្មានមូលហេតុសង្ស័យ ស្តីពី ការសម្រេចចិត្ត ក្នុងការ ប្រ ហារជីវិតលើកនេះ ក្រោយពីមានការកាត់ក្តី ពីតុលាការ កូរ៉េខាងជើង ពីបទក្បត់ជាតិ ក៏ប៉ុន្តែ សហរដ្ឋអាមេ រិកនៅមិនទាន់ មានប្រតិកម្មឯករាជ្យ អ្វីនៅឡើយនោះទេ ស្តីពី ការស្លាប់លើកនេះ ។ មន្រ្តីរូបនេះ បន្តថា វា គឺជាករណីកិច្ច លំបាកជាខ្លាំង នៅក្នុងការបញ្ជាក់ សំអាងហេតុ ដែលកើតឡើងនៅពីក្រោយរឿងនេះ ក៏ប៉ុន្តែ គេទំនងជាអាចហៅបានថា ការលេងអំណាច ឬក៏ ជម្លោះក្នុងគ្រួសារ ជាជាង ការផ្លាស់ប្តូរ របបដឹកនាំ មនោ គមវិជ្ជាមួយនេះ។

គួរបញ្ជាក់ផងដែរថា លោក Jang បានរៀបការជាម្តាយមីង មេដឹកនាំ កូរ៉េខាងជើង នាពេលបច្ចុប្បន្ន ផ្ទាល់ តែម្តង ខណៈ លោកស្រី Kim Kyong Hui ត្រូវជាប្អូនស្រីពៅ របស់អតីត មេដឹកនាំប្រទេសនេះ ដែលបាន ស្លាប់បាត់បង់ជីវិត លោក គីម ជុងអ៊ីល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ nbcnews


Tags: North korea executed Kim Jong Un South Korea Asia Pyongyang