(ភ្នំពេញ)៖ រថយន្ត Lexus Rx 350មួយគ្រឿង រងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ខណៈដែលម្ចាស់ស្រវឹង បានបើកទៅបុកក្បាលថ្ម ដាក់ចែកទ្រូងផ្លូវ នៅម៉ោ៥៖២០នាទីព្រឹកព្រលឹម ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់មនោរម្យខណ្ឌ៧មករា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនកើតហេតុ គេបានឃើញរថយន្ត Lexus Rx 350 ពណ៌ស ស្លាកលេខភ្នំពេញ 2AW-6667 បើកបរដោយបុរសម្នាក់ ក្នុងទឹសដៅពីជើងទៅត្បូង លើផ្លូវ២១៥ លុះបើកមកដល់ចំណុចកើតហេតុ ដោយសារអ្នកបើកបរនោះស្រវឹង មើលផ្លូវមិនសូវច្បា ស់បានបើករ៉េទៅបុកចំក្បាលថ្ម ដាក់ចែកទ្រូងផ្លូវបណ្តាលឲ្យខូចខាត២កង់ និងរថយន្តខូចខាតផ្នែកខាងមុខធ្ងន់ធ្ង។
ចំណែកឯអ្នកបើកបរវិញ មិនបណ្តាលឲ្យមានរងរបួសនោះទេ បន្ទាប់ពីពុំមានរងរបួសអ្នកបើកបររូបនោះ បានទុករថយន្តចោល នៅកន្លែងកើតហេតុរួចឡើងជិះម៉ូតូឌុប ចេញទៅបាត់ស្រមោល។
ដោយឡែករថយន្តដែលបន្សល់ទុក នៅកន្លែងកើតហេតុត្រូវបាន កម្លាំងជំនាញចុះមកវាស់វែង និងស្ទួចយកទៅទុកនៅការរិយាល័យចរាចរណ៍ក្រុងភ្នំពេញ ដើម្បីស្រាវជ្រាវរកម្ចាស់ ដែលបង្កចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី