ព័ត៌មានកីឡា៖ កីឡាករខ្សែប្រយុទ្ធក្រុម Bayern Munich បានប្រកាសដកខ្លួនចេញពីការប្រកួតបាល់ ទាត់អន្ដរជាតិហើយ
កីឡាករ Ribery វ័យ ៣១ ឆ្នាំ ខ្សែប្រយុទ្ធ Bayern Munich បានប្រាប់ទៅក្រុមទស្សនាវដ្ដី អាល្លឺម៉ង់ថា គាត់គ្រាន់តែ ចង់មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសាររបស់គាត់ ហើយម្យ៉ាងទៀតគាត់គិតថា ការ ដកខ្លួននេះគីពិតជាត្រឹមត្រូវណាស់ ពិព្រោះរូបគាត់ក៏មានវ័យចាស់ ដែរហើយ ដូច្នេះ គាត់ទុកឱ កាសសម្រាប់កីឡាករក្មេងៗជំនាន់ក្រោយ។
សម្រាប់ប្រវត្ដិនៃការចូលលេងកន្លងមក រូបគាត់ មិនបានចូលរួមប្រកួតក្នុងរដូវកាល Fifa World Cup ២០១៤ ទេ ប៉ុន្ដែការប្រកួត ពីមុន រូបគាត់ធ្លាប់ចូលរួមបានចំនួន ៨១ ប្រកួតដោយប្រើសមត្ថភាពស៊ុត បាល់បាន ១៦ គ្រាប់ សម្រាប់ក្រុមគាត់កន្លងមក ។ លើសពីនេះទៅទៀត គាត់ថ្មីៗនេះជាកីឡាករល្បី មួយរូបដែប្រចាំនៅ Europe ដែលបានប្ដូចេញពីក្រុម Marseille ទៅកាន់ Bayern កាលពីឆ្នាំ ២០០៧ ហើយក៏បានបង្កើតស្នាដៃសម្រាប់ក្រុមថ្មី ដោយយកឈ្នះការប្រកួតមិត្ដិភាព Bundesliga និង Cham - pions League។
ចំណែកប្រជាប្រិយភាពគាត់វិញ កីឡាករនេះ ធ្លាប់បានទទួលចំណាត់ថ្នាក់ទី ៣ សម្រាប់ការបោះឆ្នោតដណ្កើមពានរង្វាន់កីឡាករឆ្នើបលើពិភពលោក Fifa's Ballon d'Or ឆ្នាំ ២០១៣។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី