ព័ត៌មានកីឡា៖ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ របស់ក្រុមទាំង ២ Chelsea នឹង Liverpool បានបង្ហាញឲ្យកាន់តែច្បាស់ថា Liverpool បានធ្វើឲ្យថ្នាក់ដឹកនាំរបស់ខ្លួន កាន់តែមានទំនុកចិត្ដខ្លាំងជាមុន បើទោះបីជាក្រុម ត្រូវបរាជ័យ ក្រោមជើងម្ចាស់ផ្ទះក៏ដោយ។
យោងតាមការបង្ហាញពីគេហទំព័រកីឡាមួយបានលើកឡើងថាលោក Brendan Rodgers ដែលជាថ្នាក់ដឹកនាំ Liverpool មិនមានការអាក់អន់ស្រពន់ចិត្ដនឹងការបរាជ័យមួយនេះឡើយ ផ្ទុយទៅវិញ គាត់កាន់តែមានមោទនភាពខ្លាំងឡើងៗក្រោយពីបានមើលឃើញថា ក្រុមរបស់គាត់អាចមានសមត្ថភាពលេងជាមួយក្រុមខ្លាំងម្ចាស់តារាង Premier League ដោយគ្មានការអន់ថយ មិនអាចធ្វើ Chelsea ផ្ដួលបានដោយងាយនោះទេ ជាពិសេសសម្រាប់ ២ ប្រកួតចុងក្រោយ ដែលមួយប្រកួត Chelsea អាចយកឈ្នះ Liverpool ត្រឹមតែពិន្ទុ ១ ប៉ុណ្ណោះ ហើយមួយប្រកួតមុនទៀតបានត្រឹមតែស្មើគ្នាទេ ។
ប៉ុន្ដែស្របពេលជាមួយគ្នាផងទៀតនោះ គាត់បានមានប្រសាសទៀតថា ថ្វីត្បិតតែក្រុមចាញ់ គាត់មិនអន់ចិត្ដ ប៉ុន្ដែរឿងមួយដែលធ្វើឲ្យគាត់មិនសប្បាយនោះគឺ ទង្វើរបស់ Diego Costa មកលើកីឡាកររបស់គាត់ ម្ដង ជាពីរដង តែគ្មានសកម្មភាពណាមកជំទាស់គេទៅវិញ ។ គ្រប់គ្នាសុទ្ធតែបានមើលឃើញទាំងអស់គ្នាហើយថា Diego Costa ពិតជាមានកំហុស ហើយសាកសមពិន័យកាតក្រហម ។ ខណៈដែលកីឡាកររបស់គាត់ បានកំពុងដួល Diego Costa បែជាមកជាន់ជើងថែមទៀត ដែលដីមានកន្លែងទំនេរជាច្រើន បែជាមកជាន់ជើងទៅវិញ នេះជាទង្វើដែលគាត់មិនពេញចិត្ដទាល់តែសោះ ។
ការលើកឡើងរបស់គាត់ពេលនេាះ មានការគាំទ្រច្រើន ប៉ុន្ដែមិនទាន់ឃើញមានការចាត់វិធានការអ្វីចម្លែកឡើយ ក្រៅពីពាក្យថា រង់ចាំការស៊ើបអង្កេតពី FA សាជាថ្មីម្ដងទៀត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ prosoccertalk.nbcsports