ព័ត៌មានកីឡា៖ ក្លឹបកាំភ្លើងធំ Arsenal ប៉ះជាមួយរណាយក្សអាល្លឺមង់ Baryern Mounich ទ្រុឌទ្រោមតាំងពីចប់តង់ទី ១ ដោយលទ្ធផលពិន្ទុ ៣-០ ក្រោមបច្ចេកទេសស្វែងរកគ្រាប់បាល់ដោយកីឡាករ Robert Lewandowski នៅនាទីទី ១០ Thomas Muller នៅនាទីទី ២៩ និង David Alaba នៅនាទីទី ៤៤ ។ រហូតចូលមកកាន់តង់ទី២ Arsenal ក៏បានរកគ្រាប់បាល់មួយគ្រាប់ផងដែរ ដោយកីឡាករ Olivier Giroud នៅនាទីទី ៦៩ ប៉ុន្ដែគួរស្ដាយ ដោយនាទីទី ៥៥ កីឡាករ Arjen Robben ក៏បន្ថែមគ្រាប់ឲ្យ Bayern មួយគ្រាប់ទៀត រហូតមកដល់នាទីទី ៨៩ Thomas Muller ក៏បង្គ្រប់ ៥គ្រាប់ ទល់នឹង ១ ។
Arsene Wenger បានបង្ហាញពីយុទ្ធសាស្រ្ដប្រកួត ប្រកបទៅដោយទំនុចចិត្ដយ៉ាងខ្លាំង ដែលផ្ដោតសំខាន់ពី ការកាពារ ដើម្បីទប់ទល់នឹងដៃគូរ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នៅតែក្លឹប ម្ចាស់ផ្ទះ Bayern Munich បំបែកជញ្ជាំងកាពារដ៏រឹងមាំនេះបាន ខណៈដែលលោក Pep Guardiola អ្នកគ្រប់គ្រងរបស់ ក្លឹបម្ចាស់ផ្ទះ ទទួចថា Arsenal ក៏ជាក្រុមខ្លាំងក្នុងតំបន់ទឹកដីអឺរ៉ុបផងដែរ តែមិនមែនជាដៃរបស់ Bayern ពេលនេះទេ។
Arsenal ក៏ធ្លាប់បានផ្ដួលដៃគូរមួយនេះ ម្ដងដែរកាលពីខែមុន ក្នុងទឹកដី អង់គ្លេស ខណៈខ្លួនជាម្ចាស់ផ្ទះបានសម្រេចលទ្ធផល ២-០ ក្នុងគ្រានោះ គឺជាជោគវាសនាចុងក្រោយរបស់ក្រុម ដែលនឹងធ្លាក់ចេញពី វគ្គចាប់ក្រុមនេះ ទៅហើយ ប៉ុន្ដែដោយវាសនារល្អ ក៏បានឈ្នះមួយការប្រកួត ស្របពេល ពីរប្រកួតមុនបានចាញ់ជាស្ថាពរ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី