CamNews

កីឡា 

Neymar ត្រូវបានសម្រេចដកសិទ្ធ ១ ការប្រកួតសិន រង់ចាំកិច្ចប្រជុំធំត្រូវសម្រេច​​នឹង​ជាប់​ពិន័យ​បូកបន្ថែម

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិ Brazil ឈ្មោះ Neymar ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមកាលពីប្រកួតចាញ់ ជម្រើសជាតិ Colombia ក្រោមលទ្ធផលពិន្ទុ ១-០ ហើយមិនត្រឹមតែប៉ុណ្ណោះ ​កីឡាករ ក៏ត្រូវដកបេក្ខភាព​ប្រកួតជាបណ្ដោះអាសន្នចំនួនមួយប្រកួត ក្នុងឱកាសជួបជាមួយ ជម្រើសជាតិ​ ​Venezuela នៅថ្ងៃអាទិត្យនេះ។ 

Neymar ត្រូវបានអាជ្ញាកណ្ដាលសម្រេចពិន័យកាតក្រហម បន្ទាប់ពីកីឡាករបានទាត់បាល់បំបុកកីឡាករ​ជម្រើសជាតិ Colombia ឈ្មោះថា Pablo Armero ទាំងកំហឹង ធ្វើឲ្យកីឡាករដួលផ្កាប់មុខក្រោកលែងចង់រួច​។ Neymar បានត្រូវអាជ្ញាកណា្ដលសម្រេចពិន័យកាតលឿងរួចម្ដងហើយ កាលពីចាប់ផ្ដើមការប្រកួត ប៉ុន្ដែ​កីឡាករនៅអាចបន្ដការលែងជាមួយក្រុមធម្មតា​។ 

សហព័ន្ធកីឡាករបាល់ទាត់ប្រចាំនៅ អាមេរិកខាងត្បួង បានសម្រេចដកបេក្ខភាពប្រកួតកីឡាករ Neymar មួយការប្រកួតជាបណ្ដោះអាសន្នសិនក្នុងព្រឹតិ្ដការណ៍ Copa America នេះ ហើយរង់ចាំពិភាក្សាគ្នាបន្ដ និងសម្រេចត្រឹមថ្ងៃសុក្រនេះ ថាតើ​កីឡាករ នឹងត្រូវជាប់ការពិន័យបូកពីលើនេះបន្ថែមទៀត រហូតដល់ពេលណាទៀតនោះ ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Neymar