បើយោងតាមរបាយការណ៍បានអោយដឹងថា ៖ ប្រធាននៃប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេស
បារាំងបានបើកយុទ្ធនាការក្នុងការបង្កើនអាកប្បកិរិយាល្អរបស់ខ្លួន បន្ទាប់ពីមានការត្អូញ
ត្អែរថា អាកប្បកិរិយារបស់អ្នកបំរើសេវាកម្មខាងប្រព័ន្ធដឹកជញ្ជូន មិនត្រឹមត្រូវតាមវិជ្ជាជីវៈ
លើសពីនេះទៅទៀត ប្រទេសបារាំងខ្លួនឯងផ្ទាល់ក៏បានសារភាពថា អាកប្បកិរិយារបស់អ្នកបំរើ
សេវាកម្មខាងប្រព័ន្ធដឹកជញ្ជូន ពិតជាមិនត្រឹមត្រូវតាមវិជ្ជាជីវៈប្រាកដមែន ហើយពេលនេះ ដល់
ពេលដែលត្រូវធ្វើការផ្លាស់ប្តូរចេញហើយ។
ក្របីរុលចេញពីរថភ្លើងដោយមិនបានគិតថា ខ្លួនបុកគេបុកឯងនោះទេ
គួរបញ្ជាក់ផងដែរថា ខណៈពេលដែលមានការសារភាពមួយនេះ អាចធ្វើទៅបាន ក៏ដោយសារតែ
មានការបោះឆ្នោតជាទូទៅវាស់ស្ទង់់មតិក្នុងចំណោមអ្នកដែលបានធ្វើដំណើរតាមឡានក្រុង ក៏ដូច
ជាប្រព័ន្ធដឹកជញ្ជូនក្រោមដី ដែលបានបង្ហាញអោយដឹងថា ភាករយបានកើនឡើងដល់ទៅ 97%
ដែលបានបញ្ជាក់អះអាងថា រាល់អាកប្បកិរិយារបស់អ្នកបំរើសេវាកម្មខាងប្រព័ន្ធដឹកជញ្ជូន ពិតជា
មិនត្រឹមត្រូវតាមវិជ្ជាជីវៈនោះទេ។
មេមាន់ស្រែកគំហកខ្លាំងៗដាក់ទូរស័ព្ទ ដោយមិនខ្វល់ពីអារម្មណ៍អ្នកដទៃ
គួររំឮកផងដែរថា យុទ្ធនាការនៃការបង្កើនអាកប្បកិរិយាល្អ របស់អ្នកបំរើសេវាកម្មខាងប្រព័ន្ធដឹក
ជញ្ជូននេះ ក៏មានចេញជា Poster ប្លែកៗ ដែលបានបង្ហាញពីអាកប្បកិរិយាអាក្រក់ៗកន្លងមក
ដោយនៅក្នុងនោះរួមមាន ៖ មេមាន់ស្រែកគំហកខ្លាំងៗដាក់ទូរស័ព្ទ ដោយមិនខ្វល់ពីអារម្មណ៍
អ្នកដទៃ , ក្របីរុលចេញពីរថភ្លើងដោយមិនបានគិតថា ខ្លួនបុកគេបុកឯងនោះទេ នឹងរូប Poster
ចុងក្រោយ គឺ សត្វខ្លាឃ្មុំដ៏ធំ និងគួរអោយខ្លាច សន្ទនាតាមប្រព័ន្ធទូរស័ព្ទ លឺៗ ខ្លាំងៗ ស្របពេល
ដែលអ្នកធ្វើដំណើរទាំងអស់ បានធ្វើដំណើររួមគ្នា៕
សត្វខ្លាឃ្មុំដ៏ធំ និងគួរអោយខ្លាច សន្ទនាតាមប្រព័ន្ធទូរស័ព្ទ លឺៗ ខ្លាំងៗ ស្របពេល
ដែលអ្នកធ្វើដំណើរទាំងអស់ បានធ្វើដំណើររួមគ្នា
ដោយ ៖ រិទ្ធី
ប្រភព ៖ news.sky