ព័ត៌មានកីឡា៖ ក្រៅពីការរំពឹងទុកនូវថ្ងៃជួបគ្នារវាង ប៉ាក់ គីអៅ នឹង Floyd ទៅ ប្រិយមិត្ដគាំទ្រជាច្រើន នឹងមិនដឹងពីមូលហេតុខ្លះៗ មួយចំនួនទេ ដែលហេតុអ្វី បានជា ប៉ាក់ គីអៅ ព្យាយាមអូសទាញ Floyd គ្រប់វិធីសាស្រ្ដ ដើម្បីឲ្យមានថ្ងៃនៃការប្រកួតនោះ ។ ផ្អែកតាមពាក្យសម្ដី និង កិច្ចសម្ភាសផ្ទាល់របស់ ភ្នាក់ងារសារព័ត៌មាន CNN ជាមួយកីឡាករ បានបង្ហាញថា សម្រាប់ការជួបមុខគ្នាលើសង្វៀន រវាងគាត់ នឹង Floyd គឺជារឿងមួយសំខាន់ បំផុតក្នុងឆាកជីវិតជាអ្នកកីឡា ដែលគាត់តែងស្រម៉ៃ ។ ហើយក្រោយមកទៀត ពេលដែលគាត់បាន ផ្ដួលដៃគូចុងជើងខ្លាំងក្រោយ Chris Algieri ក្ដីប្រាថ្នាក៏កាន់តែកើនឡើង បើសូម្បីតែ ប្រិយមិត្ដគាំទ្រក៏ចង់មើលឃើញថ្ងៃនោះផងដែរ ។ ហើយកាន់តែសំខាន់ ដោយមិនអាចបោះបង់ចោលបាន នោះគឺ កូនៗជាទីស្រលាញ់របស់គាត់ តែងតែស្នើរសុំឲ្យគាត់ វ៉ៃជាមួយ Floyd តាំងពី ៣ ឆ្នាំមុនមកម្ល៉េះ។ រហូតមកទល់ពេលនេះ គ្រប់យ៉ាងក៏បានសម្រេច ហើយការប្រកួតក៏នឹង ឈានមកដល់ដែរនៅថ្ងៃទី ២ ខែ ឧសភា ខាងមុខនេះ សម្រាប់ភរិយា ព្រមទាំងកូនៗរបស់គាត់ ក៏នឹងចូលរួមដោយ រក្សាឲ្យបាននៅ ទីកន្លែង តុខាងមុខគេ បើទោះជាត្រូវចំណាយអស់ប៉ុណ្ណាក៏ដោយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ CNN & dailymail