ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងជើង គម្រាមវាយប្រហារ អាវុធ នុយ ក្លេអ៊ែររបស់ខ្លួន ប្រឆាំងសហរដ្ឋ អាមេរិក ក៏ដូចជា កូរ៉ខាងត្បូង បើសិនប្រជាជាតិទាំង ២ នៅ តែ គគ្លើន ធ្វើសមយុទ្ធយោធារួមគ្នា នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ។
គួរបញ្ជាក់ថា សមយុទ្ធយោធា ដែលគ្រោងនឹងធ្វើឡើងនាពេលអនាគតដ៏ខ្លីខាងមុខនេះគឺមានការ ចូលរួមដោយផ្ទាល់ ពីសំណាក់យោធាពី ២ ប្រទេស (អាមេរិក-កូរ៉េ ខាងជើង) ដល់ទៅជាង ១ម៉ឺន នាក់។ សេចក្តីរាយការណ៍ បន្តបញ្ជាក់ឲ្យដឹងថា សមយុទ្ធយោធាខាងមុខនេះ គឺជាសមយុទ្ធយោ ធាប្រចាំឆ្នាំ ដែលតែងតែធ្វើឡើងរវាងប្រជាជាតិទាំង ២ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ខណៈ រាល់សមយុទ្ធយោធា តែងតែនាំមកនូវភាពតានតឹង នៅឧបទ្វីបកូរ៉េ ។
អ្វីដែលគេអាចដឹងច្បាស់ទៅបាន ថាកូរ៉េខាងជើង មានការគម្រាម គំហែងវាយប្រហារ សហរដ្ឋអា មេរិកនិងកូរ៉េខាងត្បូងនោះ គឺតាម រយៈសេចក្តីថ្លែងការណ៍ ផ្លូវការមួយ ពីកូរ៉េខាងជើង ដែលបាន គូសបញ្ជាក់ក្តែងៗឲ្យ ដឹងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង ចេញសេចក្តីបង្គាប់បញ្ជា ជាពិសេស ឲ្យ មានការត្រៀមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារយុត្តិធម៌ ។ ខណៈពេលដែលវប្បធម៌វោហា ស័ព្ទ ពី កូរ៉េខាងជើង ត្រូវបាន គេកត់សម្គាល់ថា ជារឿងមិនធម្មតា ក្រុមអ្នកជំនាញ មានមន្ទិល សង្ស័យឲ្យដឹងថា សមត្ថភាពកូរ៉េខាងជើង បាន បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ រួចទៅហើយ នៅ លើម៉ីស៊ីលរបស់ខ្លួន ។
គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ២០១៤ កូរ៉េខាងជើង បានគម្រាមវាយប្រហារទីក្រុងវ៉ាស៊ិនតោន អោយខ្ទេចទៅជាសមុទ្រភ្លើងសង្គ្រាម។ កូរ៉េ ខាងជើង តែងតែចាត់ទុក ការធ្វើសមយុទ្ធយោធារួម គ្នារវាងប្រជាជាតិទាំង ២ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គឺជាការហាត់សម ការវាយលុក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី