(ញូវយ៉ក)៖ ក្រុមបាល់ទាត់ស្រ្តីជម្រើសជាតិអាមេរិក បានលត់ក្រុមភ្ញៀវស្រ្តីថៃក្នុងមិត្តភាពអន្តរជាតិព្រឹកមិញ ដោយលទ្ធផលបច្ចេកទេស ៩-០ មិនឲ្យតដៃរួចឡើយ។
ទាំង៩គ្រាប់នោះគឺរកបានដោយកីឡាការិនី Carli Lioyd ធ្វើបានគ្រាប់បាល់ហ៊ែកទ្រីក (៣គ្រាប់) នៅនាទីទី១, ៦០ និង ៨១ ជាមួយនឹងមិត្តរួមក្រុម Christen Press រកបាន១គ្រាប់ដែរនៅនាទីទី៤ និង Heather O’Reilly រកបាន២គ្រាប់ ដែរនៅនាទីទី៥ និង៣៦ ជាមួយនឹង Crystal Dunn រកបាន១គ្រាប់ដែរនៅនាទីទី៧០។
យ៉ាងណាមិញ នៅនាទីទីចុងម៉ោងក្នុងវគ្គទី២ ទៅហើយ កីឡាការិនីជើងខ្លាំង Alex Morgan បន្ថែម២គ្រាប់ទៀតនៅនាទីទី៨៥ និង៩០ ដោយខ្សែការពារបិទជាប់ មិនឲ្យក្រុមស្រ្តីក្នុងទ្វីបអាស៊ីរកបានសូម្បី ១គ្រាប់ឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង