CamNews

ព័ត៌មានអន្តរជាតិ 

ដំណើរល្អ ៖ បន្លែដាំនៅលើភពអង្គារ អាចហូបបាន ដូចនៅលើផែនដី

នេះគឺជាដំណឹងល្អមួយសម្រាប់អ្នកអវកាសដែលនឹងឡើងទៅកាន់ភពអង្គារ ព្រោះថាពួកគេ
អាចដាំបន្លែបាននៅទីនោះ មិនចាំបាច់ពឹងលើជំនួយពីផែនដី។

ក្រុមអ្នកវិទ្យាសាស្ដ្រទើបតែបានបង្ហាញភ័ស្ដុតាងថា ពួកគេបានជោគជ័យក្នុងការដាំបន្លែនៅ
លើដីដូចភពអង្គារ ហើយបន្លែទាំងនេះអាចហូបបានដូចធម្មតា។

ក្រោយពីការដាំ និងថែទាំ ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Wageningen ហូឡង់ បាន
ប្រមូលផលបន្លែ ១០ប្រភេទ រួមមានទាំងស្ពៃមើម ប៉េងប៉ោះ ស្ពៃក្រញាញ់ និងស្រូវសាឡី
ខ្មៅ។ល។

បន្ទាប់ពីបានពិសោធ ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញថា​ ដំណាំទាំងនេះ មិនមានផ្ទុក លោហ ធាតុដែលគ្រោះថ្នាក់ដល់សុខភាពនោះទេ។ ប្រការនេះ ធ្វើឱ្យគេនឹកឃើញដល់ទិដ្ឋភាពដំណាំ
នៅភពដទៃ​ដូចខ្សែភាពយន្ត The Martian។

សណ្ដែកដែលដាំនៅលើភពអង្គារ គឺល្អជាងសណ្ដែកនៅលើឋានព្រះចន្ទ

Wieger Wamelink អ្នកវិទ្យាសាស្ដ្រម្នាក់មកពីសកលវិទ្យាល័យ Wageningen និងជាប្រធានក្រុម
ស្រាវជ្រាវ ឱ្យដឹងថា ៖ “លទ្ធផលដែលទទួលបានគឺពិតជាមានក្ដីសង្ឃឹម។ យើងអាចហូបបន្លែ
សណ្ដែក ស្រាវសាឡីខ្មៅ និងប៉ែងប៉ោះ ដូចធម្មតា”។

ក្រោយពីប្រមូលផល និងពិសោធ បង្ហាញថា បន្លែទាំងនេះ មិនមានផ្ទុកលោហធាតុនោះទេ

ដូច្នេះ ចាប់ពីពេលនេះតទៅ មនុស្សនឹងមិនបាច់ព្រួយបារម្ភអំពីប្រាក់កាសដែលត្រូវចំណាយ
ក្នុងការបញ្ជូនអាហារ ទឹក​ឡើងទៅឱ្យមនុស្សនៅភពអង្គារនោះទេ ព្រោះអ្នកដែលនឹងទៅរស់
នៅលើភពអង្គារ អាចដាំស្រូវ និងបន្លែដោយខ្លួនឯងបាន។

ការពិសោធរបស់ NASA បង្ហាញថា ដីនៅលើភពអង្គារ មានជីជាតិប្រហាក់ប្រហែលនឹង
ដីនៅលើភពផែនដី

សូមបញ្ជាក់ថា ការដាំដំណាំខាងលើនេះ មិនមែនយកដីពីភពអង្គារនោះទេ ប៉ុន្តែគេយកដីពីរបស់ ផែនដីដែលមានលក្ខណៈដូចទៅនឹងដីនៅលើភពអង្គារ ហើយជោគជ័យនេះបានធ្វើឱ្យអ្នកវិទ្យា
សាស្រ្ដមានការពេញចិត្តជាខ្លាំង។

ប្រែសម្រួល ៖ តារា


Tags: ភពអង្គារ ដំណាំ បន្លែ ភព