CamNews

តារា 

គ្រាន់តែផុសរបស់ Rihanna នៅលើ Twitter សោះជួយអោយប៉ូលីស រកឃើញបារកំសាន្ត អាសអាភាសខុសច្បាប់

ការនិយាយស្តី ការទំនាក់ទំនងរបស់តារាល្បីៗ នៅក្នុងបណ្តាញព័ត៌មានសង្គម ដូចជា Twitter,
Facebook ជាដើមពិតជា ទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជន និងអ្នកសារព័ត៌មានជា
ដើម ។ ភាគច្រើនការផុសរបស់តារាៗទាំងនោះ គេតែងតែឃើញថាជារឿងអត់ប្រយោជន៍ច្រើន
ហើយខ្លះទៀត គ្រាន់តែជារឿងលេងសើចប៉ុណ្ណោះ ។ តែថ្មីៗនេះ ការផុសនៅលើ Twitter របស់
តារាចំរៀង Rihanna បានជួយប៉ូលីសបង្ក្រាបអំពើអាក្រក់ បានជាច្រើន ។

Rihanna accidentally helped police discovered sex show host organization 1

ថ្មីៗនេះ Rihanna បានចែករំលែកបទពិសោធន៍ ដើរលេងក្លឹបកំសាន្តរបស់នាង នៅឯប្រទេសថៃ
ទៅកាន់ទស្សនិកជន ៣២ លាននាក់ជាងរបស់នាង នៅក្នុង Twitter ។ នាងបានផុសអំពីកម្មវិធី
អាសអាភាសមួយ នៅក្នុងក្លឹបកំសាន្តមួយនៅឯ ភូកេត ប្រទេសថៃ ។ ដោយសារតែការផុសរបស់
នាង ធ្វើអោយប៉ូលីសថៃនៅ ភូកេត ចុះបង្រ្កាបកន្លែងកំសាន្ត បែបអាសអាភាស ខុសច្បាប់មួយ
កន្លែងនេះបាន កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ។



ប៉ូលីសបានប្រាប់ថា គ្រាន់តែពួកគេឃើញការផុសរបស់ Rihanna នៅលើ Twitter ភ្លាមប៉ូលីសក៏
បានរកឃើញបារនោះភ្លាមៗផងដែរ តែពួកគេមិនទាន់ធ្វើសកម្មភាពឡើយ លុះដល់ពេលកម្មវិធី
សំដែងអាសអាភាសនោះចេញមក ទើបប៉ូលីសចុះបង្ក្រាបតែម្តង ។ លោក Weera Kerdsirimong
kon អ្នកតំណាងប៉ូលីសនៅ ភូកេត បានផ្តល់ដំណឹងថា ពេលនេះម្ចាស់បារនោះ កំពុងឃុំខ្លួនហើយ
នឹងពិន័យជាសាច់ប្រាក់ប្រមាណ ៦ ម៉ឺនបាត បូករួមជាមួយទោសផ្សេងទៀត ៕

 

ព័ត៌មានកំសាន្តផ្សេងៗទៀត ដែលទស្សនិកជនចូលចិត្ត ៖
-ទៅមើលម៉ូតសក់ ដ៏ចំលែកៗបំផុត របស់តារា KPOP
-គង់ វង្សយ៉ាទី មិន​ទាន់​បាត់​ចំហាយ​រិះគន់ រឿង​ពាក់អាវ​វៀល​ក្លៀក​ចូល​វត្ត
-លេចមុខនាយក្រឹម ក្នុងរឿង " គ្រាប់ពេជ្រ " (វីដេអូខាងក្នុង) 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14, guardian 


Tags: star entertainment hollywood singer rihanna thailand