ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Real Madrid ដែលទទួលបានការគាំទ្រ នឹងល្បីល្បាញគ្រប់ទិសទី ក្នុងវិស័យកីឡាបាល់ទាត់ បានទទួចប្រាប់អ្នកសារព័ត៌មានថា រូបលោក ចង់ឲ្យមនុស្សគ្រប់គ្នាមានការស្អប់គាត់ ក្នុងគោលបំណងមួយគាត់យល់ថា ជាផ្នែកនៃការជម្រុញស្មារតីរបស់គាត់ទៅវិញ។
បន្ទាប់ពីកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញទៅនោះ Cristiano Ronado ក៏មានរឿងអាស្រូវជាច្រើនផងដែរ ក្នុងផ្នត់គំនិតរបស់អ្នកគាំទ្រមួយចំនួន ដែលពួកគេយល់ថា កីឡាករ គឺជាមនុស្សអាត្មានិយម ចូលចិត្ដគិតពីប្រយោជផ្ទាល់ខ្លួន ច្រើនជាងប្រយោជន៍រួម ហើយក្រៅពីនេះទៅទៀត កីឡាករក៏ជាមនុស្សដែលវាយឬកពារ គិតថាមានតែខ្លួនឯង ជាអ្នកខ្លាំងជាងគេលើលោក ។ មិនចាំបាច់និយាយនោះទេ បើសូម្បីតែកីឡាករ ផ្ទាល់ក៏និយាយដែរថា រូបលោក គឺជាមនុស្សដែលមិនចេះឱនលំទោន ដាក់ខ្លួនជាងគេក្នុងលោក ដូច្នេះកីឡាករចង់ឲ្យមនុស្សគ្រប់គ្នាមានការស្អប់គាត់ ។
Ronaldo បាននិយាយថា " ខ្ញុំគឺជាមនុស្សដែលមិនចេះដាក់ខ្លួនជាងគេលើលោក នេះគឺជារឿងពិត ព្រោះខ្ញុំចង់រៀនពីវា....ខ្ញុំមិនប្រកាន់ទេមនុស្សដែលស្អប់ខ្ញុំ ពីព្រោះវាជួយជម្រុញកម្លាំងលើកទឹកចិត្ដរាល់ពេលដែលខ្ញុំ ចូលរួមប្រកួត ហើយពួកគេក៏តែងតែធ្វើការប្រឆាំងនឹកខ្ញុំផងដែរ....អ្នកគួរតែសង្កេតមើលឃើញពិគុណប្រយោជន៍ កើតចេញពីអ្នកដែលស្អប់ខ្លួនយើង ខ្ញុំត្រូវការសត្រូវ ប៉ុន្ដែសម្រាប់តែក្នុងកិច្ចការងារតែប៉ុណ្ណោះ ...ខ្ញុំបានរៀបចំខ្លួនរួចជាស្រេច តាំងតែពីខ្ញុំអាយុ ១៨ឆ្នាំមកម្ល៉េះ ហើយវាក៏មិនមែនជា បញ្ហារបស់ខ្ញុំផងដែរ ពោលគឺជាផ្នែកនៃការជម្រុញលើកទឹកចិត្ដទៅវិញទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball